អាមេរិក ម៉ិចស៊ីក និងកាណាណា កាលពីថ្ងៃទី១៩ ខែឧសភា បានសម្រេចបិទព្រំដែនបន្ថែម៣០ថ្ងៃបន្ដទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃវីរុសកូវីដ១៩ ។
ក្រសួងសន្តិសុខជាតិអាមេរិក បានប្រកាសថា ច្បាប់ហាមប្រាមធ្វើដំណើរឆ្លងកាត់ព្រំដែន ជាលើកដំបូង ត្រូវបានអនុម័ត នៅពាក់កណ្តាលខែមីនា។ បើតាមគម្រោង ច្បាប់នេះនឹងបញ្ចប់ នៅថ្ងៃទី២០ ខែឧសភានេះ។ ប៉ុន្តែរដ្ឋាភិបាល នៃប្រទេសទាំង៣ បានសម្រេចបន្តបិទ រហូតដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២០ ទាំងព្រំដែនអាមេរិក ម៉ិចស៊ីក និងកាណដា។
នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានប្រកាសថា «នេះជាការសម្រេចដ៏មានសារសំខាន់ ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពដល់ពលរដ្ឋទាំងអស់»។
កាលពីថ្ងៃទី១៩ ខែឧសភា នេះដែរ អាមេរិកបានសម្រេចបន្តអនុវត្ដច្បាប់ប្រឆាំងនឹងកូវីដ១៩ ហើយបណ្តេញជនភៀសខ្លួនខុសច្បាប់ ដែលចាប់បាន នៅតាមព្រំដែនរវាងអាមេរិក និងម៉ិចស៊ីក។ ច្បាប់បិទព្រំដែន នឹងអូសបន្លាយពេលកំណត់ ក្នុងរយៈពេល៣០ថ្ងៃបន្ដទៀត រហូតក្រសួងសុខាភិបាលវាយតម្លៃជាថ្មី៕ ប្រែសម្រួលដោយ៖ MEO