Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សូមលុបបន្ទាន់មុនថ្ងៃ ១​ ខែក្រោយ អ្នកបានយកចម្រៀងស្នាដៃនិពន្ធកវី គង់ ប៊ុនឈឿន បង្ហោះរកលុយ បើមិនចង់កុន-ក

បន្ទាប់ពីបានទិញសិទ្ធិផ្តាច់មុខបទចម្រៀងមរតកដើមរបស់កវីនិពន្ធ គង្គ ប៊ុនឈឿន ដើម្បីរក្សា និង ផលិតឡើងវិញនោះ ផលិតកម្ម Galaxy Navtra ក៏បានអំពាវនាវដល់បណ្តាផលិតកម្ម និង Channel Youtube ដែលបានយកបទចម្រៀងដែលជាស្នាដៃនិពន្ធរបស់កវី គង់ ប៊ុនឈឿន យលុបចេញបន្ទាប់មុនថ្ងៃទី ១ ខែ ៦ ខាងមុខ ។

undefined

ផលិតកម្ម Galaxy Navtra បានប្រកាសសេចក្តីជូនដំណឹងយ៉ាងដូច្នេះថា «ដើម្បីចូលរួមថែរក្សា និង លើកម្ពស់ស្នាដៃមរតកដើម ព្រមទាំងចូលរួមចំណែកលើកកម្ពស់ជីវភាពអ្នកដែលបានទទួលសិទ្ធិគ្រប់គ្រងមរតកសាសន៍នូវបទចម្រៀងមរតកដើមរបស់កវីនិពន្ធបទចម្រៀងដ៏ឆ្នើមរបស់ប្រទេសយើង ផលិតកម្ម Galaxy Navatra មានកិត្តិយសសូមជម្រាបជូនសាធារណៈជនឲ្យបានជ្រាបថា ផលិតកម្ម Galaxy Navatra បានទិញសិទ្ធិផ្តាច់មុខបទចម្រៀងមរតកដើមរបស់កវីនិពន្ធ គង្គ ប៊ុនឈឿន ដើម្បីរក្សា នឹងផលិតឡើងវិញដោយរក្សាទំរង់ដើម ព្រមទាំងប្រើប្រាស់នៅក្នុង Yotube និង ប្រព័ន្ធ Digital ផ្សេងៗដូចជា Calltune តាមទូរសព័្ទដើម្បីស្វែងរកចំណូលបន្ថែមជូនម្ចាស់ស្នាដៃ ដោយមានរយៈពេល ១០ ឆ្នាំ ដែលបទភាគច្រើនជាសំនៀងរបស់អធិរាជសំឡេងមាស សុិន សុីសាមុត – លោកយាយ រស់ សេរីសុទ្ធា នឹងមរតកសំនៀងជាច្រើនរូបទៀត ។

undefinedundefined

អាស្រ័យដូចបានជម្រាបជូនខាងលើសូមបណ្តាផលិតកម្ម និង Channel Youtube ទាំងអស់ដែលបានយកបទមរតកដើមទៅ Upload ឬ ផលិតឡើងវិញដាក់ Youtube ឬ លក់នៅ Apple Store ឬ បានយកទៅដាក់ Copyright កន្លងមក សូមប្រញាប់រួសរាន់លុបចេញឲ្យបានមុនថ្ងៃទី ១ ខែ ៦ ឆ្នាំ ២០២០ នេះ មុនពេលដែលយើងខ្ញុំប្រើប្រាស់នូវសិទ្ធិតាមនីតិវិធីច្បាប់ ក្នុងការការពារសិទ្ធិ និង ប្រយោជន៍ដើម្បីម្ចាស់ស្នាដៃ ។ សូមបណ្តាផលិតកម្ម និង ម្ចាស់ Channel Youtube ព្រមទាំងសាធារណៈជនទាំងអស់ទទួលនូវការគោរពរាប់អានដ៏ស្មោះអំពីយើងខ្ញុំ» ។

យ៉ាងណាមិញ អ្នកនិពន្ធប្រចាំផលិតកម្ម Galaxy Navatra លោក យឹម តាស្រង់ ក៏បានផ្តល់បទសំភាសន៍ដល់ «ប្រជាប្រិយ» បន្ថែមទៀតដែរពីការស្នើរសុំរបស់ផលិតកម្មថា «នេះគឺជាការធ្វើសេចក្តីប្រកាសជាដំណឹងមុនដល់ពួកគាត់ មុននឹងផលិតកម្ម Galaxy Navatra ធ្វើទៅតាមសិទ្ធិដែលបានទិញសិទ្ធិផ្តាច់មុខនេះមក មុននឹងផលិតកម្មធ្វើតាមច្បាប់នៅពេលបន្ទាប់ ។ ហើយនៅក្នុងការស្នើរសុំនេះ គឺមិនត្រឹមតែ Channel Youtube ដែលបាន Copy យកទៅផុសនោះទេ គឺសូម្បីតែផលិតកម្មនានា ដែលបានផលិតបទចម្រៀងរបស់កវីនិពន្ធ គង់ ប៊ុនឈឿន ក៏ត្រូវលុបដូចគ្នាផងដែរ» ។

undefined

លោក យឹម តាស្រង់ ក៏បានបន្ថែមជួសមុខឲ្យម្ចាស់ផលិតកម្មគឺលោកឧញ្ញា ឡេង ណាវ៉ាត់ត្រា ដែរថា «ការទិញសិទ្ធិផ្តាច់មុខនេះ គឺមានលើកទីមួយហើយនៅក្នុងប្រទេសយើង ហើយលោក និង លោកឧកញ្ញា គឺគ្មានបំណងនឹងទទួលផលចំណេញពីការទិញសិទ្ធិនោះទេ តែនេះគឺជាការចូលរួមលើកស្ទួយ រក្សា និង លើកកម្ពស់ជីវភាពរបស់អ្នកដែលគ្រប់គ្រងមរតកសាសន៍របស់អ្នកនិពន្ធជំនាន់មុនតែប៉ុណ្ណោះ» ។

គួរជម្រាបបន្ថែមដែរថា បទចម្រៀងដែលជាស្នាដៃកវីនិពន្ធរបស់លោក គង់ ប៊ុនឈឿន ដែលផលិតកម្ម Galaxy Navatra បានទិញសិទ្ធិផ្តាច់មុខមកនោះ នឹងត្រូវឲ្យតារាចម្រៀងប្រចាំផលិតកម្មបកស្រាយឡើងវិញ ដោយរក្សាទុកនូវទម្រង់ដើម ទាំងសាច់ភ្លេង និង ទំនុកច្រៀង នៅក្នុងរយៈពេល ១០ ឆ្នាំ គិតចាប់ពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២០ ៕

from: https://tnaot.com/km/m/detail/article/9234768