Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ករុណា ពេជ្រ​ សង់ផ្នូរ បំពេញបំណងប្រាថ្នាជូនលោកឪពុក មានតម្លៃខ្ទង់ម៉ឺនដុល្លារ

តារាចម្រៀង​លោក ករុណា ពេជ្រ បានសាងសង់ផ្នូររួចរាល់ ដើម្បីបំពេញ​បំណង​ប្រាថ្នា​ជូន​អ្នកមានគុណ​ជា​លើក​ចុងក្រោយ​ទាំង​ទឹកភ្នែក មុនពេលឪពុកចែកឋានទៅ។

លោក ករុណា ពេជ្រ បានថ្លែងប្រាប់ TNAOT APP ទាំងអារម្មណ៍ក្តុកក្តួលថា៖ បណ្តាំ​ ៣របស់ប៉ា​ កាលពីជាង​ ២ ឆ្នាំមុន​ ដែលនិយាយផ្តាំខ្ញុំមុនប៉ា​ ដាច់សរសៃរឈាមខួរ​ក្បាល​ ២ អាទិត្យ​ ​ គឺ​ ខ្ញុំចាំមិនភ្លេច ដែលជាទីកន្លែងសុខសាន្តចុងក្រោយរបស់ប៉ា​ ហើយខ្ញុំបានសាង់ផ្នូររួចរាល់១០០ភាគរយ តាមបណ្តាំរបស់ប៉ាបានសម្រេចហើយ។

ទន្ទឹមជាមួយគ្នានោះដែរលោក ករុណា ពេជ្រ បានប្រាប់ពីតម្លៃនៃការសាងសង់ផ្នូរជូនលោកឪពុកដែលជាបណ្តាំចុងក្រោយ ចំណាយថវិកាសរុបទាំងអស់គឺជាង១០០០០ដុល្លារអាមេរិក។

គួរបញ្ជាក់ផងដែរថាលោក ករុណា ពេជ្រ ព្យាបាលអ្នកមានគុណដែលចាប់ផ្តើមធ្លាក់ខ្លួនឈឺអស់រយៈពេល ២ឆ្នាំកន្លះ កន្លងមកនេះ គឺចំណាយប្រាក់អស់ជាង ២០០,០០០ ដុល្លារអាមេរិក ហើយបានព្យាយាមស្វះស្វែងគ្រប់វិធីដើម្បី បានសម្រេចគោល ដៅចុងក្រោយ ដែលប៉ារបស់លោកផ្តាំ មុនពេលដែលគាត់ធ្លាក់ខ្លួនឈឺជំងឺ ដាច់សរសៃឈាមខួរក្បាល៕

អត្ថបទដោយ៖ លក្ខិណា

from: https://tnaot.com/km/m/detail/article/9234427