ខេត្ត PHUKET៖ បានរាយការណ៍ថា គ្មានករណីឆ្លងមេរោគកូវីដ-១៩ នៅថ្ងៃអង្គារនេះ ចំនួនអ្នកឆ្លងសរុប ២២៥ករណីដដែល និងមិនមានអ្នកស្លាប់ ។
គណៈកម្មាធិការប្រយុទ្ធជំងឺកូវីដ-១៩ ខេត្តបាននិយាយនៅក្នុងរបាយការណ៍ព្រឹកនេះថា ក្នុងចំណោមអ្នកឆ្លងសរុបទាំងអស់ មាន២០៣នាក់បានជាសះស្បើយ ៣នាក់បានស្លាប់ និង១៨នាក់ទៀតកំពុងស្ថិតក្នុងការព្យាបាលនៅឡើយ ។
រូបតំណាង
មជ្ឈមណ្ឌលផ្សារទំនើប ហាងលក់ទំនិញ និងផ្សារក្នុងសហគមន៍ត្រូវបានអនុញ្ញាតឱ្យបើកចាប់ពីម៉ោង ១០ព្រឹក ដល់ ម៉ោង៨យប់។ អ្នកទិញទំនិញទាំងអស់ត្រូវគោរពតាមគោលការណ៍សុខភាពដែលកំណត់ដោយក្រសួងសុខាភិបាល ។
រូបតំណាង
គណៈកម្មាធិការផ្សារបាននិយាយថា ដោយសារតែអ្នកទិញឥវ៉ាន់មានចំនួនច្រើន ដូច្នេះប្រជាពលរដ្ឋទាំងអស់ ត្រូវតែតេស្តមើលកម្តៅនៅក្នុងខ្លួន មុនពេលចាកចេញពីផ្ទះនៅលើគេហទំព័រថៃមួយ ដើម្បីធានាឲ្យបានទៅតាមការណែនាំរបស់រដ្ឋាភិបាល ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ Bangkok post