Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

វេណេហ្ស៊ុយអេឡា ប្តឹងធនាគារ​អង់គ្លេស ទារមាសមកវិញ

ធនាគារជាតិវេណេហ្ស៊ុយអេឡា បានដាក់ពាក្បណ្តឹង ទាមទារឲ្យធនាគារអង់គ្លេស​សងមាស ដែលមានតម្លៃ រហូតដល់ទៅ​១ពាន់លានដុល្លារអាមេរិក ត្រឡប់មកឲ្យខ្លួនវិញ។

ក្នុងពេលដែលវេណេហ្ស៊ុយអេឡា កំពុងប្រឈមនឹងទុក្ខលំបាក ដោយសារតែការដាក់ទណ្ឌកម្មរបស់អាមេរិក ទើបប្រទេសនេះប្រកាសថា ខ្លួននឹងប្រើប្រាស់មាសទាំងនោះសម្រាប់ទប់ទល់នឹងកូវីដ​១៩។ វេណេហ្ស៊ុយអេឡា​​បានស្នើដល់អង់គ្លេស ឲ្យបញ្ជូនប្រាក់ តាមរយ:អង្គការសហប្រជាជាតិ។

បើតាមឯកសារផ្លូវច្បាប់ បានបញ្ជាក់ថា​ ធនាគារវេណេហ្ស៊ុយអេឡា ចង់ទទួលបានប្រាក់នេះជាបន្ទាន់ ដើម្បីទិញស្បៀងអាហារ និងថ្នាំ សម្រាប់ពលរដ្ឋ ទប់ស្កាត់កូវីដ​១៩​។ បច្ចុប្បន្ន វេណេហ្ស៊ុយអេឡា មានអ្នកឆ្លងកូវីដ១៩ ចំនួន ៦១៨នាក់ និងស្លាប់​១០នាក់ ។

រហូតមកដល់ពេលនេះ សេដ្ឋកិច្ច​វេណេហ្ស៊ុយអេឡា កំពុងប្រឈមនឹងវិបត្តិយ៉ាងខ្លាំង ក្រោយពេលប្រធានាធិបតី ម៉ាឌូរ៉ូ មិនទទួលបានការគាំទ្រពីអាមេរិក និងសម្ព័ន្ធមិត្ដ ក្នុងនោះមានអង់គ្លេស ជាដើម។

ពាក្យបណ្តឹងរបស់ធនាគារវេណេហ្ស៊ុយអេឡា បានផ្ញើទៅកាន់តុលាការ នៅទីក្រុងឡុងដ៍ តាំងពីថ្ងៃទី​១៤ ខែឧសភា ដោយទាមទារយកជាប្រាក់មកវិញ ហើយបញ្ជូនតាមរយ: កម្មវិធីជំនួយអភិវឌ្ឍន៍​របស់អង្គការសហប្រជាជាតិ (UNDP)​ ដើម្បីអនុញ្ញាតឲ្យវេណេហ្ស៊ុយអេឡា​ ទិញថ្នាំសង្កូវ និងស្បៀងអាហារ សម្រាប់ប្រជាពលរដ្ឋ៕ ប្រែសម្រួលដោយៈ​៖ MEO

from: https://tnaot.com/km/m/detail/article/9234390