Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សមាជិកនៃក្រុម BTS, NCT និងក្រុមផ្សេងទៀតចេញមុខសុំទោស ខណៈបានទៅលេងតំបន់ទាក់ទងនឹងករណី Covid-19 ថ្មី

ភ្លាមៗបន្ទាប់ពីមានព័ត៌មានដែលបានផ្សាយថា​ Park Guri និង Mino ដែលបានទៅលេងក្លិបក្នុងចំណោមនោះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើតឡើងវីញនៃជំងឺ Covid-19 ករណីថ្មីៗតារាល្បីៗ ជាច្រើនក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងឧប្បត្តិហេតុនេះផងដែរ។

Jungkook សមាជិកក្រុមចម្រៀង BTS, Jaehyun របស់ NCT, Cha Eun-woo របស់ Astro និង Mingyu របស់ Seventeen បានសារភាពតាមរយៈទីភ្នាក់ងាររបស់ពួកគេថាពួកគេបានដើរលេងនៅក្នុងភោជនីយដ្ឋាននិងបារនៅ Itaewon មួយសប្តាហ៍មុនពេលមានការផ្ទុះឡើង។ ពួកគេទាំងអស់ត្រូវបានធ្វើតេស្តិ៍អវិជ្ជមានសម្រាប់ Covid-19។ យោងតាមសេចក្តីរាយការណ៍ព័ត៌មានបានអោយដឹងថាអ្នកទាំង ៤ បានដើរលេងជាមួយគ្នាតាំងពីល្ងាចថ្ងៃទី ២៥ ខែមេសារហូតដល់ព្រឹកថ្ងៃទី ២៦ ខែមេសា។ នេះគឺមួយសប្តាហ៍មុនពេលដែលករណីឆ្លងចំពោះអ្នកដែលបានទៅលេងក្លិបនៅ Itaewon នៅថ្ងៃទី ២ ខែឧសភាករណីនេះបានធ្វើតេស្តវិជ្ជមាននៅថ្ងៃទី ៦ ខែឧសភា។

បន្ទាប់ពីមានករណីថ្មីជាង ១០០ ករណីត្រូវបានផ្សារភ្ជាប់ទៅនឹងបារនិងក្លិបនៅ Itaewon ទីស្នាក់ការកណ្តាលវិធានការសុវត្ថិភាពនិងគ្រោះមហន្តរាយការិយាល័យកណ្តាល​ (CDSCHQ) បានអំពាវនាវដល់អ្នក ដែលបានមកលេងកន្លែងកំសាន្តនៅ Itaewon ចន្លោះពីថ្ងៃទី ២៤ ខែមេសាដល់ថ្ងៃទី ៦ ខែឧសភាសុំកុំឲ្យចាកចេញពីផ្ទះ។ ទីភ្នាក់ងាររបស់តារាទាំង ៤ រូបបានចេញសេចក្តីថ្លែងការណ៍មួយដោយសុំទោសចំពោះការមិនគោរពវិធានការឃ្លាតឆ្ងាយពីសង្គមប្រកបដោយសុវត្ថិភាពនិងបញ្ជាក់ថាពួកគេមិនបានបង្ហាញរោគសញ្ញាអ្វីឡើយប៉ុន្តែបានទៅធ្វើតេស្តដោយស្ម័គ្រចិត្តនិងមានលទ្ធផលអវិជ្ជមានផងដែរ៕

from: https://tnaot.com/km/m/detail/article/9234362