សិស្សនៅវិទ្យាល័យនៅប្រទេសកូរ៉េខាងត្បូងបានវិលត្រឡប់ទៅសាលារៀនវិញហើយ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ បន្ទាប់ពីការបិទសាលាអស់រយៈពេលជាច្រើនខែ ដោយសារតែការផ្ទុះរាតត្បាតពីវីរុសកូវីដ-១៩ ។
ប្រភពទូរទស្សន៍ Arirang បានផ្សាយថា សិស្សទាំងអស់ត្រូវពាក់ម៉ាស់មុខ និងអនាម័យដៃ មុនពេលចូលទៅកាន់សាលារៀន ។
ម៉ាស៊ីនថតវាស់កំដៅត្រូវបានតំឡើងផងដែរនៅតាមច្រកចូលរបស់សាលារៀន ដើម្បីពិនិត្យមើលសីតុណ្ហភាពរបស់សិស្សានុស្សទាំងនោះ ។
ប្រភពបន្តថា សិស្សសាលាណាដែលមានសីតុណ្ហភាពកម្តៅលើសពី ៣៧.៥ អង្សាសេ សិស្សនោះនឹងត្រូវបញ្ជូនឲ្យត្រឡប់ទៅផ្ទះវិញ នៅពេលដែលកម្តៅរបស់ពួកគេមិនស្រកចុះនោះ ។
ប្រភពបណ្ជាក់ទៀតថា ប្រសិនបើមានបញ្ហាកើតឡើង រដ្ឋាភិបាលអាចនឹងប្តូរទៅរៀនតាមរយៈអ៊ីនធើណេតវិញ ។
គួរបញ្ជាក់ថា វីរុសកូវីដ១៩នៅក្នុងប្រទេសនេះ ឆ្លងលើមនុស្សសរុប ១១ ១១០នាក់ ក្នុងនោះ បាត់បង់ជីវិត២៦៣នាក់ និង១០ ០៦៦ នាក់បានជាសះស្បើយវិញផងដែរ ៕ ប្រែសម្រួលដោយ៖ thach yat