Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

លើកដំបូង​ហើយ ដែលក្រុម K-Pop មានសមាជិកម្នាក់ជាជនជាតិឥណ្ឌូណេស៊ី

​ដោយ​សារ​ជំងឺ​កូវីដ​១៩ រាត​ត្បាត ចម្រៀង​ K-Pop មួយក្រុម​ក៏បាន​​លើក​ពេល តែ​នា​ពេល​នេះ​ក្រុម​ចម្រៀង​ K-Pop ថ្មី​ឈ្មោះ​ថា SECRET NUMBER បាន​ធ្វើ​ការ​ Debut ជា​ផ្លូវ​ការ​នា​ថ្ងៃ​ទី ១៩ ខែ​ឧសភា ជា​មួយ​បទ​​ចម្រៀង​ចំណង​ជើង​ថា “Who Dis?”។

SECRET NUMBER ជា​ក្រុម​ដែល​មាន​សមាជិក​ចំនួន ៥នាក់ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ផលិតកម្ម Vine Entertainment  ​ហើយ​ក្រុម​មួយ​នេះ​មាន​សមាជិក​ចម្រុះ​ជាតិ​សាសន៍​ជា​ច្រើន ដោយ​ Denise និង Jinny គឺ​ជា​កូនកាត់​កូរ៉េ-អាមេរិក, Dita ជា​ជន​ជាតិ​ឥណ្ឌូណេស៊ី, Léa ជា​ជន​ជប៉ុន និង Soodam ជា​ជន​ជាតិ​កូរ៉េ​ខាង​ត្បូង។

​យ៉ាង​ណា​មិញ Dita គឺ​ជា​ជនជាតិ​ឥណ្ឌូណេស៊ី​ដំបូង​គេ​ដែល​បាន​ Debut ក្នុង​នាម​ជា​ក្រុម K-Pop ​មាន​ឈ្មោះ​កំណើត​ថា​ Dita Karang ដោយ​នៅ​ក្នុង​ក្រុម​កាន់​តួនាទី​ជា​ Main Dancer និង Lead Vocalist។ Dita ធ្លាប់​ជា​អ្នក​រាំ​មក​ពី​ក្លឹប​ 1MILLION Dance និង​ធ្លាប់​ហ្វឹកហាត់​នៅ​ទីក្រុង New York សហរដ្ឋអាមេរិក​ផង​ដែរ៕

ប្រភព៖ Soompi

from: https://tnaot.com/km/m/detail/article/9234235