ក្រសួងហិរញ្ញវត្ថុអាមេរិក បានដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនចិន ដែលអាមេរិកចោទថា បានធ្វើជាតំណាងឲ្យក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ និងដឹកជញ្ជូនអាវុធទៅឲ្យទាហានអ៊ីរ៉ង់ ថែមទៀតផង។
ក្រសួងហិរញ្ញវត្ថុអាមេរិក បានប្រកាសថា ក្រុមហ៊ុន Shanghai Saint Logistics Limited បានធ្វើសកម្មភាព ដូចជា ក្រុមហ៊ុន សាខារបស់អាកាសចរណ៍អ៊ីរ៉ង់ Hahan Air ដែលមានទីតាំង នៅក្នុងប្រទេសចិន បានផ្តល់សេវាកម្ម ហិរញ្ញវត្ថុដល់ក្រុមហ៊ុនអ៊ីរ៉ង់។ នេះជាក្រុមហ៊ុនទី៧ហើយ ដែលក្រសួងហិរញ្ញវត្ថុអាមេរិក បានដាក់ទណ្ឌកម្ម ពាក់ព័ន្ធជាមួយក្រុមហ៊ុន Mahan Air ។
ក្រុមហ៊ុនអាកាសចរណ៍ Hahan Air កំពុងតែហោះហើរ រវាងអ៊ីរ៉ង់ និងវេណេហ្ស៊ុយអេឡា ជួយដល់រដ្ឋាភិបាលរបស់ប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ដឹកក្រុមអ្នកឯកទេសវិស័យឧស្សាហកម្មប្រេង ទៅជួយដល់ វេណេហ្ស៊ុយអេឡា ដើម្បីជួយឲ្យដំណើរការរោងចក្រប្រេងឡើងវិញ។
ក្រសួងហិញ្ញាវត្ថុអាមេរិក បានបញ្ជាក់ថា រាល់សកម្មភាពគាំទ្ររដ្ឋាភិបាលវេណេហ្ស៊ុយអេឡា នៅក្នុងដំណើរការផលិតប្រេងឡើងវិញ គឺជារឿងខុសច្បាប់។ ដោយឡែកវេណេហ្ស៊ុយអេឡា កំពុងតែទទួលរងទណ្ឌកម្មរបស់អាមេរិក ទើបធ្វើឲ្យប្រទេសនេះ ប្រឈមនឹងវិបត្ដិសេដ្ឋកិច្ចយ៉ាងខ្លាំង ស្របពេលមានការរីករាតត្បាតពីកូវីដ១៩៕ ប្រែសម្រួលដោយ៖ MEO