កងនាវាចម្បាំងអាមេរិក បានព្រមានដល់ទាហានជើងទឹករបស់អ៊ីរ៉ង់ មិនឲ្យចូលជិតនាវាចម្បាំងរបស់ខ្លួន នៅក្នុងដែនទឹកអន្ដរជាតិ។
បើយោងតាមសារព័ត៌មាន lMN ដកស្រង់ប្រភពពីទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានឲ្យដឹងថា កងទ័ពអាមេរិក បានព្រមានដល់ទាហានជើងទឹករបស់អ៊ីរ៉ង់ ដែលបើកនាវាដេញតាមនាវាចម្បាំរបស់អាមេរិក ត្រូវតែនៅឲ្យឆ្ងាយពីនាវារបស់ខ្លួន យ៉ាងតិចមានចម្ងាយ១០០ម៉ែត្រ។ អាមេរិកបានចាត់ទុកថា នេះជាការគំរាមកំហែងដល់សន្ដិសុខរបស់កងកម្លាំងរបស់ខ្លួន។
ប្រភពព័ត៌មានដដែល បានបន្ដថា កងទ័ពជើងទឹករបស់អាមេរិក បានព្រមានដល់ទាហានជើងទឹករបស់អ៊ីរ៉ង់ នៅលើដែនទឹកអន្ដរជាតិ ត្រូវនៅឲ្យឆ្ងាយ ពីនាវាចម្បាំងអាមេរិក យ៉ាងតិចមានចម្ងា១០០ម៉ែត្រ ជាពិសេស នៅច្រកសមុទ្រ Hormuz ។ ការព្រមាននេះបានកើតឡើង ក្រោយពេលនាវាចម្បាំងអាមេរិក បានធ្វើនាវាចរណ៍ នៅលើដែនទឹកអន្ដរជាតិ ខណ:ទាហានជើងទឹករបស់អ៊ីរ៉ង់ ចូលទៅជិតនាវារបស់អាមេរិក។
មន្រ្ដីយោធាអាមេរិកម្នាក់ បានថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ការព្រមានជាថ្មីនេះ មិនមែនជាការផ្លាស់ប្ដូរនូវគោលនយោបាយនោះឡើយ។ ប៉ុន្ដែកងទ័ពអាមេរិក នៅតែគិតចំពោះសត្រូវរបស់ខ្លួនដដែល។ ការព្រមាននេះបានកើតឡើង ក្រោយពេលលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បញ្ជាឲ្យកងទ័ពជើងទឹករបស់អាមេរិក បាញ់ទៅលើនាវាណាមួយរបស់អ៊ីរ៉ង់ ចូលទៅជិតនឹងនាវាចម្បាំងរបស់អាមេរិក។
កងនាវាចម្បាំងអាមេរិក និងទាហានជើងទឹករបស់អ៊ីរ៉ង់ តែងតែមានការប៉ះទង្គិចគ្នា 0ជាញឹកញាប់ ក្រោយពេលប្រទេសមហាអំណាចពិភពលោក និង អ៊ីរ៉ង់ មានភាពតានតឹងដាក់គ្នានោះមក៕ ប្រែសម្រួលដោយ Nuon