Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Klopp ថា វានឹងក្លាយជារឿងដ៏អយុត្ដិធម៌បំផុត បើ Liverpool មិនឈ្នះពានលីគ

គ្រូបង្វឹករបស់ក្រុមហង្សក្រហម Liverpool លោក Jurgen Klopp បាននិយាយថា វានឹងក្លាយជារឿងដ៏អយុត្ដិធម៌បំផុតបើ Premier League សម្រេចបញ្ចប់រដូវកាល ដោយមិនឲ្យក្រុមខ្លួនឈ្នះពានលីគ។

គិតមកត្រឹមថៃ្ងនេះ នៅមិនទាន់ច្បាស់ការណ៍ ១០០%នោះទេ ថាតើលីគកំពូលរបស់អង់គ្លេសអាចត្រលប់មកវិញនៅពេលណានោះ ខណ:កាលពីយប់មិញ មនុស្សចំនួន៦នាក់បានរកឃើញនូវ covid-19 ក្រោយធើ្វតេស្ដទាំងកីឡាករ និងបុគ្គលិកក្លឹបជាង៧០០នាក់។

«មានការនិយាយមួយចំនួនជុំវិញថាតើគួរបញ្ចប់រដូវកាលយ៉ាងណា។ ចឹងតើអ្នកគិតដូចម្ដេច, យើងលេងបាន ៧៦% នៃរដូវកាលទៅហើយ ហើយអ្នកចង់មកលុបចឹង?» Klopp និយាយប្រាប់ DFB Academy ។

«វាពិតជាអយុត្ដិធម៌បំផុតសម្រាប់ខ្ញុំបើលីគត្រូវរំសាយ។ ពួកយើងឈរលើគេក្នុងតារាង, ពួកយើងលេខ១ លេងក្នុងដី​ និងក្រៅដី។ វាជារដូវកាលដែលយើងគួរតែក្លាយជាជើងឯក»៕

ប្រភព៖ Sportbibble

from: https://tnaot.com/km/m/detail/article/9233575