Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អគ្គនាយក​WHO ៖ ខ្ញុំមិនខ្វល់ពីការគំរាមកំហែងរបស់លោកត្រាំ​ឡើយ

អគ្គនាយកអង្គការសុខភាពពិភពលោក WHO  លោក Tedros Adhanom Ghebreyesus បានបញ្ជាក់ថា ​លោកនឹងបន្តដឹកនាំ​អង្គការនេះក្នុងសង្គ្រាមប្រឆាំងកូវីដ​១៩ នៅលើពិភពលោក  បើទោះបីមានការគំរាមកំហែង​ពីប្រធានាធិបតីអាមេរិក​ដូណាល់ ត្រាំ ឈប់ផ្តល់ជំនួយដល់អង្គការនេះក្តី។

លោក​ Tedros Adhanom Ghebreyesus បានបញ្ជាក់ជាថ្មីថា​«យើងនៅតែបន្តដើរតួនាទី​ដឹកនាំយុទ្ធសាស្ត្រ ​និងសហប្រតិបត្តិការណ៍នៅលើពិភពលោកប្រឆាំងកូវីដ​១៩​»។

កាលពីថ្ងៃទី​១៩ខែឧសភា ​រុស្ស៊ីក៏បានថ្កោលទោស​លោក ត្រាំ​ ដែលគំរាមកាត់ផ្តាច់ជំនួយ​ដល់អង្គការសុខភាពពិភពលោក​។ សារព័ត៌មាន​ Interfax ​របស់រុស្ស៊ីបានដកស្រង់សំដី​រដ្ឋលេខាធិការក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ថា « យើងប្រឆាំងដាច់ខាតរាល់ចេតនាដើម្បីផលប្រយោជន៍នយោបាយ ​ហើយបំផ្លាញការសាមគ្គីភាពក្នុងសង្គម​។ WHO មិនមែនជាគ្រាប់បាល់សម្រាប់ ទាត់ចុះឡើងនោះឡើយ​»។

សកម្មភាពរបស់លោកត្រាំបានធ្វើឲ្យបណ្តាប្រទេសជុំវិញពិភពលោកថ្កោលទោសយ៉ាងខ្លាំង ដដល់អាមេរិក ដែលគិតតែពីខ្លួនឯង ។ ការគ្រប់គ្រង មិនបានល្អ ក្នុងសង្គ្រាមប្រឆាំងកូវីដ​១៩ បែជាមកទម្លាក់ការទទូលសុខត្រូវ ដល់​WHO ។ សកម្មភាពទាំងនោះហើយបានធ្វើឲ្យប្រិយភាពរបស់អាមេរិក កាន់តែធ្លាក់ចុះ​លើឆាកអន្តរជាតិ៕ ប្រែសម្រួលដោល៖ MEO

from: https://tnaot.com/km/m/detail/article/9233474