Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចម្លែក! លោកដូណាល់ ត្រាំ ថា ជាកិត្តិយស​ដែលអាមេរិក​ក្លាយជា​ប្រទេស​មានអ្នកផ្ទុកកូវីដ​១៩ច្រើនជាងគេ

ប្រភពព័ត៌មានប៊ីប៊ីស៊ី នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ បានផ្សាយថា ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានថ្លែងថា ជាកិត្តិយស​ដែលអាមេរិក​មានចំនួនអ្នក​ឆ្លងវីរុស​កូវីដ​១៩ ខ្ពស់ជាងគេបំផុតនៅលើពិភពលោក ។ 

ប្រភពបានបញ្ជាក់ថា ថ្លែងនៅឯសេតវិមាន លោកប្រធានាធិបតីត្រាំ បានបញ្ជាក់ថា ខ្ញុំពិនិត្យមើល និងគោរពរឿងនោះ​ថា ជារឿងមួយល្អ ពីព្រោះ​វាមានន័យថា ការធ្វើតេស្តរបស់យើង​គឺបានប្រសើរ​ជាង​គេបំផុត ។ 

គួរបញ្ជាក់ថា អាមេរិក​មានអ្នកឆ្លងកូវីដ១៩ រហូតមកដល់ពេលបច្ចុប្បន្ននេះ ជាង​១,៥លាននាក់ ក្នុងនោះ ជិត​៩២ ០០០ នាក់បាត់បង់ជីវិត ។ នេះបើតាមប្រភព ពី​សាកលវិទ្យាល័យ Johns Hopkins ។

កាលពីថ្ងៃទី​១៨ ខែឧសភា កន្លងទៅនេះ ប្រធានាធិបតី ត្រាំ បានបើកអង្គប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងបំផុត ក្រោយប្រទេសនេះ​ឆ្លងរាតត្បាតពីវីរុស​កូវីដ​១៩ ។ 

ថ្លែង​ទៅកាន់អ្នកយកព័ត៌មាន លោកប្រធានាធិបតី​បញ្ជាក់ថា នៅពេលដែល​អាមេរិក​ក្លាយជា​ប្រទេស​មាន​អ្នកផ្ទុកវីរុស​ច្រើនជាងគេនោះ ដោយសារតែ​យើង​បានធ្វើតេស្តរកវីរុស​​នេះច្រើនជាងបណ្តាប្រទេស​ណាទាំងអស់​​នៅជុំវិញពិភពលោក ។ លោកបានថ្លែងថា «ដូច្នេះនៅពេលដែលយើងមានករណីឆ្លងនេះច្រើន ខ្ញុំមិនចាត់ទុករឿងនោះថាជារឿងអាក្រក់ទេ ខ្ញុំចាត់ទុករឿងនោះថាជារឿងមួយដែលល្អ ពីព្រោះវាមានន័យថា ការធ្វើតេស្តរបស់យើងគឺច្រើន និងល្អប្រសើរជាងគេ ។ “ដូច្នេះខ្ញុំចាត់ទុកវាជាផ្លាកសញ្ញានៃកិត្តិយស ។ វាពិតជាកិត្តិយសដ៏អស្ចារ្យចំពោះការធ្វើតេស្តសាកល្បង និងការងារទាំងអស់ដែលអ្នកជំនាញជាច្រើនបានធ្វើឡើង» ។

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺអាមេរិក​បានបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី១៩ ខែ​ឧសភា ឆ្នាំ២០២០ ភ្នាក់ងារសហព័ន្ធសហរដ្ឋអាមេរិកបានធ្វើតេស្តិ៍រកមេរោគឆ្លង​ចំនួន ១២,៦ លាននាក់ ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9233285