Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រុស្ស៊ី ៖ WHO មិនមែនគ្រាប់បាល់ សម្រាប់ទាត់ចុះឡើងនោះឡើយ

រុស្ស៊ីបានថ្កោលទោសយ៉ាងខ្លាំងដល់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលបានព្រមានដល់អង្គការ ​WHO ​ ឈប់ផ្ដល់ជំនួយជារៀងរហូត ហើយដកអាមេរិកចេញពីអង្គការនេះថែមទៀតផង។ រុស្ស៊ី​បានបញ្ជាក់ថា WHO ​​មិនមែនជាគ្រាប់បាល់ សម្រាប់ទាត់នោះឡើយ។

រដ្ឋលេខាធិការក្រសួងការបរទេសរុស្ស៊ី លោក Sergei Ryabkov បានបញ្ជាក់ថា «យើងសូមប្រឆាំង​រាល់ចេតនា​បំផ្លាញ​ ដើម្បីផលប្រយោជន៍នយោបាយរប​ស់ខ្លួន។ ខ្ញុំចង់​សំដៅ​ទៅ​អាមេរិក និងប្រទេសដែលស្តាប់បង្គាប់ និងដើមតាមអាមេរិក ត្រូវតែឈប់ធ្វើឲ្យបញ្ហាកូវីដ១៩ ប្រែក្លាយទៅជារឿងនយោបាយ ហើយ WHO ក៏​មិនមែនជាគ្រាប់បាល់សម្រាប់អ្នកទាត់នោះឡើយ»។

ជាមួយគ្នានេះដែរ ប្រទេសក្នុងតំបន់អឺរ៉ុប ក៏បានប្រកាសបន្តគាំទ្រដល់សកម្មភាពរបស់ WHO នៅក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងនឹងកូវីដ១៩។ ផ្ទុយពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលបានព្រមាន ដល់​អង្គការ WHO ហើយទម្លាក់កំហុសគ្រប់បែបយ៉ាងមកលើអង្គការសុខភាពកំពូលមួយនេះ។ សហគមន៍អឺរ៉ុប បានប្រកាសពីគោលជំហរច្បាស់លាស់របស់ខ្លួន បន្តគាំទ្រដល់អង្គការសុខភាពពិភពលោក នៅក្នុង​សង្គ្រាម​ប្រឆាំងនឹងកូវីដ១៩។

កន្លងមក អឺរ៉ុបតែងតែធ្វើអ្វីគ្រាប់យ៉ាង គឺទៅតាមការណែនំារបស់អាមេរិក ប៉ុន្តែក្រោយពីមានរឿងអាស្រូវជាច្រើន ក្នុងនោះមានការពាក់ព័ន្ធនឹងការលួចស្តាប់ការសន្ទនារបស់មេដឹកនាំអឺរ៉ុប ការបង្ខិតបង្ខំអឺរ៉ុប ឲ្យធ្វើតាមអាមេរិក… ផ្ទុយពីអាមេរិកតែងតែគិតពីផលប្រយោជន៍របស់ខ្លួនឯង។ កន្លងមក អឺរ៉ុបក៏មិនដើរតាមអាមេរិក បោះបង់ក្រុមហ៊ុន Huawei នោះដែរ ដោយអឺរ៉ុបអនុញ្ញាតឲ្យហួវៃ បន្តរកស៊ីនៅអឺរ៉ុបដដែល ។

សារព័ត៌មាន TTXVN កាលពីថ្ងៃទី១៩ ខែឧសភា បានដកស្រង់សម្ដីរបស់អ្នកនាំពាក្យទទួលបន្ទុកកិច្ចការបរទេសរបស់សហគមន៍អឺរ៉ុប លោកស្រី Virginie Battu-Henriksson បានបញ្ជាក់ពីគោលជំហរបស់អឺរ៉ុប យ៉ាង​ច្បាស់​ថា «នេះជាពេលវេលាដែលយើងត្រូវសាមគ្គីគ្នា មិនមែនជាពេលវេលាគំរាមកំហែង បំបែកបំបាក់កិច្ចសហប្រតិបត្តិការ ដើម្បីប្រឆាំងនឹងសត្រូវរួមនោះឡើយ»។

លោកស្រី Virginie Battu-Henriksson បានបញ្ជាក់ថា អឺរ៉ុបនៅតែបន្ដការគាំទ្រដល់ WHO យ៉ាងពេញទំហឹង ក្នុងការទប់ស្កាត់ និងកាត់បន្ថយការជះឥទ្ធិពល ដោយកូវីដ១៩ ។ មិនតែប៉ុណ្ណោះ អឺរ៉ុបបានសម្រេចបង្កើនជំនួយបន្ថែមទៀតដល់អង្គការសុខភាពកំពូល (WHO) មួយនេះបន្ដទៀត៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9233240