កីឡាកររបស់ក្លឹបយក្ស Barcelonaកីឡាករ Philippe Coutinho ដែលបច្ចុប្បន្នជាកីឡាករខ្ចីជើងទៅលេងអោយក្លឹបយក្សអាល្លឺម៉ង់FC Bayern Munich កំពុងតែមានមន្ទិលទៅលើអនាគតរបស់ខ្លួន ក្រោយ Bayern មានភាពស្ទាក់ស្ទើរក្នុងការទិញផ្តាច់កីឡាកររូបនេះ។
បង្ហាញខ្លួនបានស្ទើរពាក់កណ្តាលរដូវកាលអោយBayern Munich ទម្រង់លេងរបស់ Coutinhoពិតជាមិនអាចទាក់ចិត្ត ក្លឹប និងអ្នកគាំទ្រអោយទិញផ្តាច់យក កីឡាកររូបនេះពី Barcelona ក្នុងតម្លៃ 120 លានផោនបាននោះទេ។
បើទោះជាយ៉ាងណា អតីតកីឡាករ ហង្សក្រហមរូបនេះ កំពុងត្រូវបានក្លឹប Bayern ពិចារណាចង់ខ្ចីជើងមួយរដូវកាលទៀត ដោយសារតែរដូវកាលនេះមានការញាំញីពីវិបត្តិ Covid 19 ដែលធ្វើអោយក្លឹបនៅចង់សាកសមត្ថភាពកីឡាករប្រេស៊ីលរូបនេះសិន។