ខេត្តព្រះសីហនុ នាពេលឆាប់ៗខាងមុខនេះនឹងទទួលបាននូវចំណងដៃស្ពានថ្មីមួយខ្សែដ៏ស្រស់ស្អាត ដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍ និងវិស័យទេសចរណ៍នានាផងដែរ។
ស្ពានថ្មីនេះមានឈ្មោះថា “ស្ពានអូរត្រជាក់ចិត្ត” ដែលកំពុងសាងសង់នៅចុងឆ្នេរអូរត្រេះ តភ្ជាប់ពីផ្លូវថ្មីមកពីឃុំរាម និងឃុំបិតត្រាំង ស្រុកព្រៃនប់ តាមឆ្នេរសមុទ្រ ចូលមកក្នុងក្រុងព្រះសីហនុ៕ ដោយ ៖ សុង យូ