ក្រសួងអប់រំនឹងផ្តល់ការងារដល់គ្រូជំនួយចំនួន ១ម៉ឺននាក់ក្នុងការបង្រៀនសិស្សមានចំនួនតិចជាងមុន ក្រោយការបើកបវេសនកាលថ្មី ហើយគ្រប់ថ្នាក់នឹងត្រូវបែងចែកសាជាថ្មី។
រដ្ឋមន្រ្តីក្រសួងអប់រំលោក Nataphol Teepsuwan បានមានប្រសាសន៍ថាចំនួនសិស្សនឹងត្រូវកាត់បន្ថយក្នុងគោលបំណងរក្សាគម្លាត។ មុនពេលមានវីរុសកូរ៉ូណាចូលមកយាយី គ្រូម្នាក់ត្រូវបង្រៀនសិស្សចំនួន ២០នាក់។ នៅពេលសាលារៀនបើកឡើងវិញនៅថ្ងៃទី ១ ខែកក្កដា ក្រសួងអប់រំពឹងថាក្នុងមួយថ្នាក់នឹងមានគ្រូម្នាក់ ទទួលខុសត្រូវបង្រៀនសិស្ស ៧នាក់។ លោកបានមានប្រសាសន៍ថា ក្រសួងត្រូវការជ្រើសរើសគ្រូបង្រៀនបន្ថែមទៀត។ មនុស្សមួយចំនួនក៏នឹងត្រូវជួលឱ្យធ្វើការក្នុងតួនាទីផ្សេងទៀតដែលមិនមែនជាការបង្រៀនផងដែរ។ លោក Nataphol បាននិយាយថា ក្រសួងក៏ត្រូវការគ្រូជំនួយថ្នាក់បឋមសិក្សាផងដែរ បើទោះបីជាពួកគេត្រូវបានជួលមកធ្វើការដោយមានកិច្ចសន្យាត្រឹមតែ៦ខែក៏ដោយ។ បញ្ហាដែលរារាំងពួកគេមិនឱ្យទទួលបានឋានៈជាអចិន្រ្តៃយ៍គឺពួកគេនឹងត្រូវចុះទៅបង្រៀននៅខេត្តមួយផ្សេងទៀតក្រៅពីកន្លែងដែលពួកគេបានចុះឈ្មោះធ្វើការ។ ក្រសួងបានផ្តល់ថវិកាចំនួន ៥៤០លានបាត ដើម្បីទ្រទ្រង់ដល់គម្រោងជួលគ្រូជំនួយចំនួន១ម៉ឺននាក់។
រូបតំណាង
លោក Nataphol ក៏បានបញ្ជាក់ផងដែរថា គណៈរដ្ឋមន្រ្តីបានយល់ព្រមនឹងសំណើរបស់ក្រសួងអប់រំ ក្រសួងមហាផ្ទៃ និងកសិកម្ម ក្នុងការចែកចាយទឹកដោះគោដោយឥតគិតថ្លៃដល់សិស្សសាលាបឋមសិក្សាក្នុងកំឡុងពេលវិស្សមកាលរហូតដល់ថ្ងៃទី ៣០ ខែមិថុនា។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Psot