កីឡាករឡើងជើងថ្មីវ័យត្រឹម ២០ឆ្នាំ គឺ Erling Haaland បានធ្វើអោយពិភពបាល់ទាត់រង្គោះរង្គើលយ៉ាងខ្លាំង ក្រោយកីឡាកររូបនេះ បានស៊ុតបញ្ចូលទីជាច្រើនគ្រាប់អោយ Borrusia Dortmund ទោះជាខ្លួនស្ថិតក្នុងវ័យក្មេងក៏ដោយចុះ។
កីឡាករដែលទើបផ្ទេរចេញពីក្លឹប Salzburgមកក្លឹប Dortmund នេះរូបនេះបានស៊ុតបញ្ចូលទី១០គ្រាប់ត្រឹម៩ប្រកួតគ្រប់កម្មវិធី អោយក្លឹប។
បើនិយាយពីមុនការផ្ទេរពីក្លឹប Salzbergវិញ ក្លឹបធំៗជាច្រើនក្នុងនោះមាន Real madrid, Barcelona, Juventus បានចាប់អារម្មណ៏ទៅខ្សែប្រយុទ្ធមុតស្រួចរួចនេះ តែចុងក្រោយគេបានសម្រេចចិត្តមកលេងអោយក្លឹបអាល្លឺម៉ង់ Dortmund ទៅវិញ។
បញ្ជាក់ពីមូលហេតុនៃការផ្ទេរនេះ លោក Mino Raiola ដែលជាភ្នាក់ងាររបស់ Haaland បាននិយាយថា៖ ហេតុអ្វី Haaland មិនទៅJuventus? មូលហេតុគឺដោយសារបើ Haaland ទៅJuventus មែន គេនឹងត្រូវបានដាក់អោយលេងក្នុងឈុត U23ប៉ុណ្ណោះ។