តារាបាល់ទាត់របស់កីឡាករ Chelseaម្នាក់គឺ Callum Hudson Odoi ត្រូវបានចាប់ខ្លួន ក្រោមបទចោទសង្ស័យថាបានរំលោភនារីម្នាក់នៅលើ apartment របស់ខ្លួននៅភាគខាងលិចទីក្រុងLondon។
ប៉ូលីសបាននិយាយក្នុងលិខិតប្រកាស ថាឡានពេទ្យនិងក្រុមប៉ូលីសត្រូវបានគេតេរហៅកាលពីថ្ងៃអាទិត្យ ទី ១៧ ឧសភា ក្រោយមានសេចក្តីរាយការណ៏អំពីភាពមិនប្រក្រតីសុខភាពរបស់នារីម្នាក់។
នៅពេលប៉ូលីសទៅដល់ នារីនោះបានរាយការណ៏ថានាងត្រូវបានគេចាប់រំលោភ។ ពេលនោះនាងត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ។ នៅហេតុការណ៏នោះ បុរសម្នាក់ដែលគេដឹងថាជា Callum Hudson Odoi ត្រូវបានចាប់ខ្លួន ក្រោយមកគេក៏ត្រូវបានធានាអោយនៅក្រៅឃុំសិន និងត្រូវបន្តសាកសួរនៅពាក់កណ្តាលខែ មិថុនា វិញ។