Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រសួងសុខាភិបាលអន្តរាគមន៍បានល្អ តែមិនមែនមានន័យថាកម្ពុជាលែងមានហានិភ័យកូវីដ១៩ទេ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឳ វណ្ណឌីន បានឲ្យដឹងតាមបណ្តាញទំនាក់ទំនងតេឡេក្រាមនៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះថា ករណី១២២នាក់ ដែលកម្ពុជាបានព្យាបាលជាសះស្បើយអស់ ហើយមិនមានរកឃើញករណីថ្មីរហូតមកទល់ពេលនេះ ព្រមទាំងមិនមានអ្នកស្លាប់ក៏ដោយ ជាសញ្ញាបង្ហាញអំពីប្រសិទ្ធិភាព នៃអន្តរាគមន៍របស់ក្រសួងសុខាភិបាល ​ ក្នុងការចាត់ចែងទប់ស្កាត់កុំឲ្យមានការរីករាលដាល​ចូលទៅដល់ក្នុងសហគមន៍តែប៉ុណ្នោះ ប៉ុន្តែប្រទេសកម្ពុជា នៅតែមានហានិភ័យនៃការចម្លងវីរុសកូវីដ១៩នៅឡើយទេ។

​ចំណុចនេះលោកស្រីអ្នកនាំពាក្យក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា​ កម្ពុជារបស់យើងគឺស្ថិតនៅក្នុងស្ថានភាព Alarming។ Alarming មានន័យថាស្ថិតក្នុងស្ថានភាពដែលត្រូវប្រុងប្រយ័ត្នជាប់ជានិច្ច ដោយសារនៅលើសាកលលោក ក៏ដូចជាបណ្តាប្រទេសក្នុងតំបន់ ជាពិសេសប្រទេសជិតខាងកម្ពុជានៅមានករណីវីរុសកូវីដ១៩នៅឡើយ។ ហើយប្រទេសមួយចំនួនទៀត ចេះតែរកឃើញថ្មីជាបន្តបន្ទាប់ ហេតុនេះ ហានិនភ័យនៃការចម្លងនៅតែមានគ្រប់ពេលវេលា គ្រប់ទីកន្លែង​ទាំងអស់​។  

លោស្រីឳ វណ្ណឌីន បញ្ជាក់បន្ថែមថា ដូចច្នេះហើយទើបយើង ត្រូវតែរស់នៅដូចធម្មតាតាមគន្លងថ្មីឲ្បបានខ្ជាប់ខ្ជួន។ ការរស់នៅធម្មតាតាមគន្លងថ្មី ត្រូវបានលោកស្រីអ្នកនាំពាក្យក្រសួងសុខាភិបាលប្រាប់ថា ទី១ ត្រូវប្រកាន់ខ្ជាប់អនាម័យឲ្យបានជាប់ជានិច្ច ទី២ គឺការប្រើប្រាស់ម៉ាស់ក្នុងការចាំបាច់ ជាពិសេសនៅពេលមានក្អកឬកណ្តាស់ កុំភ្លេចប្រើក្រមាឬក្រដាសខ្ទប់ច្រមុះ និងមាត់ ហើយយកទៅបោះចោលឲ្យបានត្រឹមត្រូវ ទី៣ ដែលជាចំណុចសំខាន់បំផុត គឺការរក្សានូវគម្លាតសុវត្ថិភាពសង្គម​ និងគម្លាតសុវត្ថិភាពបុគ្គល។ 

អ្នកនាំពាក្យក្រសួងសុខាភិបាល បានក្រើនរំលឹកសូមកុំឲ្យបងប្អូនប្រជាពលរដ្ឋភ្លេចខ្លួន ព្រោះយើងអាចភ្លេចកូវីដ១៩បានងាយស្រួល ប៉ុន្តែកូវីដ១៩មិនដែលភ្លេចយើងនោះទេ។ វានៅចាំមើលតែកាលណាយើងភ្លេចខ្លួន ហើយមានពេលវេលាណាដែលអាចវាយលុកបាន នោះវានឹងវាយលុកមិនខាន៕ ដោយ៖ ប៊ុនធឿន​ ​

from: https://tnaot.com/km/m/detail/article/9230945