យុវជនរបស់ក្លិប Barcelona កីឡាករ Xavier Mbuyamba ត្រូវបានគេរាយការណ៍ថា មានក្លិបធំៗនៅអឺរ៉ុបជាច្រើនកំពុងចង់បាននៅរដូវក្តៅនេះ ខណៈដែលក្លិបតោខៀវ Chelsea បាននាំមុខគេក្នុងការចុះហត្ថលេខាលើយុវជនរូបនេះ។
កីឡាករ Xavier មានតួនាទីលេងជាខ្សែការពារឱ្យក្លិបយុវជនអាយុក្រោម ១៩ ឆ្នាំរបស់ Barcelona បន្ទាប់ពីផ្ទេរចេញមកពីក្លិប MVV Maastricht នៅក្នុងឆ្នាំ២០១៩ ដោយបានចុះកុងត្រារយៈពេល ៤ ឆ្នាំ។
ក្លិប Real Madrid និង Juventus សុទ្ធតែបានដាក់ការចាប់អារម្មណ៍ដូចគ្នាមកលើខ្សែការពារសញ្ជាតិហូឡង់ វ័យ ១៨ ឆ្នាំរូបនេះ។ យ៉ាងណាមិញ បើយោងតាមភ្នាក់ងារខ្សែការពាររូបនេះគឺលោក Carlos Barros បានឱ្យដឹងថា មានក្លិបនៅអឺរ៉ុបជាច្រើនចង់បាន Xavier ជាមួយលក្ខខណ្ឌផ្សេងៗ ប៉ុន្តែ Chelsea បានផ្តល់សំណើពិសេសជាងក្លិបដទៃផ្សេងទៀត ដោយសន្យាថានឹងដាក់ឱ្យគេចូលលេងនៅរដូវកាលក្រោយក្រោមការដឹកនាំរបស់លោក Frank Lampard៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Goal