បច្ចុប្បន្នស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ ទាំងនៅក្នុងនយោបាយ សន្តិសុខ និងយោធា ក្រោយពេលពិភពលោកបានផ្តល់អាទិភាព ជាច្រើនដល់ស្ត្រី។ នៅពេលនេះ នាងAjeng មានចំណូលចិត្ត យន្តហោះចម្បាំង តាំងពីតូច ពេលនេះបានក្លាយជាអាកាសយានិកស្រីបើកបរយន្តហោះចម្បាំង ជាលើកដំបូង ក្នុងប្រទេសឥណ្ឌូនេស៊ី។
អនុសេនីយ៍ទោ Ajeng Tresna Dwi Wijayanti អាយុ២៥ឆ្នាំ បានកត់ត្រាក្នុងប្រវត្តិសាស្ត្រឥណ្ឌូនេស៊ី ដែលជាស្ត្រីដំបូងគេបង្អស់ បើកបរយន្តហោះចម្បាំងរបស់កម្លាំងទាហានអាកាសប្រទេសនេះ។
កាលពីថ្ងៃទី១៨ ខែឧសភា នាង Ajeng គឺជាមនុស្សម្នាក់ក្នុងចំណោម៤៤នាក់ ដែលបានបញ្ចប់ការហ្វឹកហាត់អាកាសយានិកយន្តហោះចម្បាំងរបស់កម្លាំងទាហានអាកាសឥណ្ឌូនេស៊ី។
ក្រោយពេលបញ្ចប់ការហ្វឹកហាត់ នាង Ajeng នឹងបើកបរយន្តហោះចម្បាំងធុនស្រាល KAI T-50i Golden Eagle របស់កម្លាំងទាហានអាកាសប្រទេសនេះ ប្រចាំនៅទីតាំងទាហានអាកាស ក្នុងខេត្ត Java។
នាង Ajeng ជាកូនស្រីរបស់មន្ត្រី កម្លាំងទាហានអាកាសឥណ្ឌូនេស៊ី។ ទាំងនោះហើយបានជាតាំងពីនៅតូច នាង Ajeng ចូលចិត្តយន្តហោះចម្បាំង។ កាលពីឆ្នាំ២០១៨ នាងបានបញ្ចប់វគ្គហ្វឹកហ្វឺនយន្ដហោះច្បាំង នៅសាលាកម្លាំងទាហានអាកាស ហើយពេលនេះនាងបានចូលរួម នៅក្នុងកងកម្លាំងយន្តហោះចម្បាំងជាផ្លូវការ ៕ ប្រែសម្រួលដោយ៖MEO