កម្សាន្ត
ក្រុមចម្រៀងនារីកូរ៉េ IZ*ONE ប្រកាសកាលបរិច្ឆេទនិងព័ត៌មានលម្អិតពីការចេញអាល់ប៊ុមថ្មីនាខែមិថុនា
នៅថ្ងៃទី១៩ ខែឧសភា អ្នកគ្រប់គ្រងក្រុម IZ*ONE បានបង្ហោះសារប្រកាសក្នុង Fan Cafe ផ្លូវការ ផ្ដល់ជាដំណឹងពីគម្រោងបញ្ចេញអាល់ប៊ុមថ្មីទី៣ របស់ក្រុមចម្រៀងនារីកូរ៉េមួយនេះ។
អាល់ប៊ុមថ្មីគ្រោងនឹងបញ្ចេញនៅថ្ងៃទី១៥ ខែមិថុនាខាងមុខ នៅក្នុងសេចក្តីថ្លែងការណ៍នោះបានសរសេរថា “សមាជិកនីមួយៗកំពុងខិតខំធ្វើការនៅដំណាក់កាលចុងក្រោយនៃការផលិតអាល់ប៊ុមហើយពួកគេកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងដើម្បីអនុវត្តក្បាច់រាំអោយបានល្អ ដូច្នេះពួកគេអាចបង្ហាញជូនអ្នកនូវការសម្តែងដែលមានគុណភាពខ្ពស់”។
ចង់ដឹងទេថា ចំពោះការវិលត្រលប់មកវិញរបស់ក្រុម IZ*ONE នាខែមិថុនាកាន់តែអស្ចារ្យយ៉ាងណានោះ កុំភ្លេចរង់ចាំមើលទាំងអស់គ្នា៕ ប្រភព៖ soompi