Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្តៅគគុក! ឥណ្ឌាបញ្ជូនកងទ័ពបន្ថែមទៅកាន់ជ្រលងភ្នំ Galwan បន្ទាប់ពីចិនអះអាងថា ជាទឹកដីរបស់ខ្លួន

កងទ័ពជាង ២៥០ នាក់មកពីប្រទេសឥណ្ឌា និងចិនបានប្រយុទ្ធគ្នាមួយប្រ៉ាវ​កាលពីថ្ងៃទី ៥ ខែឧសភា នៅតំបន់ Ladakh អំឡុងពេលកងទ័ពទាំងនោះដើរល្បាតតាមបន្ទាត់ព្រំដែន ។ 

ចាប់តាំងពីពេលនោះមក ភាគីទាំងសងខាង ឥណ្ឌា-ចិន បានចាប់ផ្តើមដាក់ពង្រាយកងទ័ពបន្ថែម ក្នុងលក្ខណៈឈ្លានពានដណ្តើមទាមទារគ្រប់គ្រងជ្រលងស្ថិតនៅតាមដងទន្លេមួយនោះ ដែលជាចំណុចក្តៅបំផុតចាប់តាំងពីឆ្នាំ១៩៦២រៀងរហូតមក ។

តាមការចេញផ្សាយ​របស់ប្រភព sputniks បានផ្សាយ​នៅថ្ងៃទី​១៩ ខែឧសភា ឆ្នាំ២០២០ថា ប្រទេសឥណ្ឌាបានបញ្ជូនកងទ័ពបន្ថែមយ៉ាងតក់ក្រហល់​ទៅកាន់តំបន់ជ្រលងភ្នំ Galwan បន្ទាប់ពីប្រទេសចិនបានអះអាងថា តំបន់មួយនេះជាតំបន់ស្ថិតនៅក្នុងដែនអធិបតេយ្យរបស់ខ្លួន ហើយបានដាក់ពង្រាយកងទ័ពរាប់រយនាក់ ក៏ដូចជាការបោះតង់ជាច្រើនកន្លែងសម្រាប់កងទ័ពផងដែរ ។

ដោយដកស្រង់ប្រភពពីក្រសួងការពារជាតិ, ប្រភពព័ត៌មាន The Economic Times បានផ្សាយថា ទាហានឥណ្ឌា​បាននិងកំពុងបញ្ជូនពីតំបន់ផ្សេងៗ ឲ្យទៅកាន់តំបន់ជ្រលងភ្នំ Galwan ផងដែរ ។ ប្រភពបានអះអាងថា “បញ្ហារាតត្បាតពីវីរុស COVID-19 ត្រូវរក្សាទុកនៅមួយដោយឡែកសិន ខណៈដែលកាលៈទេសៈស្ថានការណ៍តាមព្រំដែន បាននិងកំពុងតានតឹងខ្លាំង” ។

កងទ័ពរំដោះប្រជាជនចិនបានអះអាងថា ខ្លួនបានស្ដារឡើងវិញ ដោយជោគជ័យស្ថានភាពបច្ចុប្បន្ន នៅតំបន់ជ្រលងភ្នំ Galwan ។ នេះបើតាមការផ្សាយរបស់ប្រភពព័ត៌មាន Global Times គ្រប់គ្រងដោយរដ្ឋចិន បានកាលពីថ្ងៃទី១៨​ ខែឧសភា ឆ្នាំ២០២០ ។

ប្រភពបានបន្តថា កងទ័ពការពារព្រំដែនចិន “បានពង្រឹងវិធានការត្រួតពិនិត្យនៅតំបន់ព្រំដែន និងចាត់វិធានការចាំបាច់នានា ដើម្បីឆ្លើយតបទៅនឹងការសាងសង់សំណង់ការពារខុសច្បាប់របស់ឥណ្ឌានាពេលថ្មីៗនេះ ឆ្លងកាត់ព្រំដែនចូលទឹកដីចិន ក្នុងតំបន់ជ្រលងភ្នំ Galwan” ។

ទោះយ៉ាងណាឥណ្ឌា បានចាត់ទុកជ្រលងភ្នំ Galwan ជាផ្នែកមួយនៃដែនដីតំបន់ Aksai Chin ហើយដែលទីក្រុង ញូវដេលី បានអះអាងថា ជាទឹកដីរបស់ខ្លួន ។ ប៉ុន្តែបច្ចុប្បន្នស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចិន ។ 

កាលពីខែវិច្ឆិកាកន្លងទៅ ប្រទេសឥណ្ឌាបានចេញផ្សាយផែនទីនយោបាយមួយ មានព័ត៌មានលំអិតអំពីព្រំដែនដែលបង្ហាញពីតំបន់ Aksai Chin ដែលបច្ចុប្បន្នគ្រប់គ្រងដោយប្រទេសចិននោះថា ជាដែនដីផ្នែកមួយក្នុងតំបន់ Ladakh របស់ឥណ្ឌា ។ ក្រសួងការពារជាតិចិនបានជំទាស់​តវ៉ា​យ៉ាងខ្លាំង​ការពោលអះអាង​របស់ឥណ្ឌាបែបនេះ ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9230277