ថ្ងៃអង្គារ ទី ១៩ ខែឧសភា ឆ្នាំ២០២០ ឆ្នាំខាល កុរ គួរប្រយ័ត្នខណៈឆ្នាំជូត ថោះ ម្សាញ់ វក ឡើងខ្ពស់។
តាមក្បួនហោរាសាស្ត្រ ថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ឆ្នាំច ឆុងជាមួយឆ្នាំរោង។
សូមមើលរាសីរបស់លោកអ្នកក្នុងថ្ងៃនេះ ៖
ឆ្នាំជូត
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះបញ្ហាមិនល្អតូចធំតែងបោលហួសឬហោះរំលងដែលលោកអ្នកមិនចាំបាច់ត្រូវឆ្លងកាត់នាំពិបាកតស៊ូនោះឡើយ។ លោកអ្នកមានការសប្បាយចិត្តសប្បាយកាយច្រើនឡើងវិញ។
ជំនួញ ៖ ការរកផលកម្រៃមានហូរចូលមួយៗគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។
ស្នេហា ៖ ផ្អែមល្ហែមប្រពៃ។
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះទោះធ្វើអ្វីក៏តែងមានការជឿនលឿនទៅមុខនិងមានជោគជ័យច្រើនផង។
ជំនួញ ៖ មិនមានការរីកលូតលាស់ទៅមុខគួរកត់សម្គាល់ទេ ទោះជួញទីជិតឆ្ងាយគឺបានគ្រាន់មួយទប់ទល់។ ការធ្វើដំណើរទីជិតឆ្ងាយទាំងពេលទៅនិងត្រឡប់មកវិញពុំសូវមានសុវត្តិភាពទេចូរគប្បីមានការប្រយ័ត្នប្រយែងពិសេសអ្នកបើកបរមិនត្រូវសេពគប់គ្រឿងស្រវឹងដាច់ខាត។
ស្នេហា ៖ ប្រយ័ត្នមានអ្នកដទៃនាំរឿងមកអុជអាលកើតតែបញ្ហាចម្រូងចម្រាសចំពោះគ្នា។
ឆ្នាំខាល
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះដួងរាសីស្រុតចុះពិតមែន ប៉ុន្តែបើលោកអ្នករៀបចំការងាររបស់ខ្លួនឱ្យបានល្អនោះ ផ្លែផ្កានឹងហុចឱ្យមកវិញនៅពេលក្រោយជាក់ជាពុំខាន។
ជំនួញ ៖ អ្នកអាជីវករកើតមានផលលំបាកច្រើនដោយសារអតិថិជនមានតិចតែការប្រជែងគ្នាកាន់តែស្រួចស្រាល់។ការធ្វើដំណើរទៅណាមកណាក្នុងថ្ងៃនេះគប្បីមានការប្រយ័ត្នប្រយែងបន្តិចពិសេសបញ្ហាសុវត្តិភាពផ្ទាល់ខ្លួនតែម្តង។
ស្នេហា ៖ មានការរកាំចិត្តព្រោះតែម្នាក់ៗចង់ចាញ់ចង់ឈ្នះគ្នារៀងៗខ្លួន។
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះផ្តល់ផលល្អក្នុងការទំនាក់ទំនងឬចរចាបញ្ហាអ្វីមួយពីព្រោះថាផ្លែផ្កាតែងឆ្លើយតបមកវិញជានិច្ច។
ជំនួញ ៖ លោកអ្នកអាចបើកហាងថ្មីឬទិញកន្លែលក់ដូរថ្មីតែងជោគជ័យដូចសមប្រកបផង។ការធ្វើដំណើរទីជិតឆ្ងាយមានតែក្រុមមនុស្សស្វាគមន៍រាក់ទាក់និងជួយជ្រោមជ្រែងជានិច្ច។
ស្នេហា ៖ កំលោះក្រមុំបើមិនទាន់មានគូគាប់កុំឃើញភ្លាមស្រឡាញ់ភ្លែតឱ្យសោះប្រយ័ត្ននាំជួបផលលំបាកនៅគ្រាក្រោយ៕
ឆ្នាំរោង
រាសីល្អជាមធ្យម។
ការងារ ៖ ក្នុងថ្ងៃនេះផលលំបាកដែលកើតមាននឹងធូរស្បើយទៅវិញខ្លះហើយបញ្ហាដែលធ្លាប់តែអុកឡុកយាយីក៏ចាប់ផ្តើមពីតានតឹងមកធូរស្រាលនិងកិច្ចការដែលប្រទាំងប្រទើសក៏ចាប់ផ្តើមស្ងប់សុខឡើងវិញ។
ជំនួញ ៖ មិនហុចផលល្អប៉ុន្មានទេពីព្រោះថាផលអាក្រក់នៅយាយីនៅឡើយដែរ។ការធ្វើដំណើរឆ្ងាយជិតចូរប្រយ័ត្នក្រុមមនុស្សបង្កជម្លោះដោយប្រការណាមួយ។
ស្នេហា ៖ មានភាពស្រស់ស្រាយប្រពៃ៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកអាចមានមធ្យោបាយល្អៗក្នុងការដោះស្រាយបញ្ហាមួយចំនួនដែលកើតចំពោះមុខផង។
ជំនួញ ៖ ជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬរើទីកន្លែងលក់ដូរដោយអាចជួបនូវក្តីចម្រុងចម្រើនលូតលាស់ទៅមុខជានិច្ច។
ស្នេហា ៖ ប្រុសស្រីបើចង់ណែនាំឱ្យចាស់ទុំបានស្គាល់ឬចូលចែវចូវជាឱកាសល្អប្រពៃបំផុត។
ឆ្នាំមមី
រាសីល្អជាមធ្យម។
ការងារ ៖ ដំណើរជីវិតរបស់មនុស្សយើងគ្មាននរណាមិនដែលធ្វើអ្វីមិនបានផលនោះទេគ្រាន់តែពេលខ្លះបានតិចពេលខ្លះទៀតបានទទួលច្រើនឯពេលខ្លះទៀតមិនបានប៉ុណ្ណោះ។
ជំនួញ ៖ ហុចផលមកវិញគ្រាន់ជាទីពេញចិត្តមកវិញដែរ។ ការរស់នៅជួបបញ្ហាតានតឹង និង រឿងរាវមិនល្អមួយចំនួនចូលយាយីនាំជួបការលំបាកមួយចំនួនចំពោះមុខ។
ស្នេហា ៖ កើតមានកើតរឿងរាវចម្រូងចម្រាសនឹងគ្នា៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះរឿងរាវមិនល្អដែលធ្លាប់កើតមាននឹងបានប្រែមកធូរស្បើយហើយភាពប្រទាំងប្រទើសក្នុងដំណើរជីវិតក៏បានស្ងប់សុខវិញខ្លះផង។ សម្រាប់កិច្ចការងារវិញទោះបីមានការរាំងស្ទះនិងកើតបញ្ហាខ្លះក្តីប៉ុន្តែលោកអ្នកបើមានការប្រឹងប្រែងដោះស្រាយក៏តែងអាចឆ្លងកាត់បានយ៉ាងងាយផង។
ជំនួញ ៖ មុននឹងចង់ចំណាយទុនធ្វើអ្វីមួយត្រូវចេះគិតគូរឱ្យបានច្បាស់លាស់សិនសឹមអនុវត្តជាក្រោយទើបអាចទទួលផលសម្រេចល្អ។
ស្នេហា ៖ កុំប្រកាន់ចិត្តឆេវឆាវនាំកើតរឿងឈានដល់ការបែកបាក់ ហើយមកសោកស្តាយនៅពេលក្រោយ។
ឆ្នាំវក
រាសីខ្ពស់ត្រដែត។
ការងារ ៖នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រុកការងារឬដំណើរការងារពាក់ព័ន្ធនឹងបញ្ហាប្រាក់កាសអ្វីមួយពីព្រោះថាលទ្ធផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។
ជំនួញ ៖ បើចង់ធ្វើជំនួញទីជិតឆ្ងាយផលកម្រៃមានការធូរស្បើយជាងមុនបន្តិចវិញហើយមុខរបរទៀតសោតក៏មានការចម្រើនលូតលាស់ទៅមុខដែរ។
ស្នេហា ៖ មានភាពភ្លឺថ្លានិងស្រស់ស្រាយប្រពៃណាស់។
ឆ្នាំរកា
រាសីល្អជាមធ្យម។
ការងារ ៖នៅថ្ងៃនេះការប្រកបការងារអ្វីឃើញថាមានការរីកលូតលាស់និងដំណើរការទៅមុខសន្សឹមៗជានិច្ច។លោកអ្នកត្រូវរក្សាភាពស្ងប់ស្ងៀមហើយធ្វើមិនដឹងមិនឮចំពោះបញ្ហាខ្លះទើបប្រសើរ។
ជំនួញ ៖ ទោះជួញទីជិតឆ្ងាយផលចំណូលជួបការលំបាកបន្តិច ពិសេសងាយត្រូវកើតទំនាស់ជាមួយអ្នកដទៃថែមទៀត។
ស្នេហា ៖ កំលោះក្រមុំបើមានការចូលស្តីដណ្តឹងឬរៀបអាពាហ៍ពិពាហ៍ជាពេលវេលាល្អប្រពៃបំផុត។
ឆ្នាំច
រាសីល្អជាមធ្យម។
ការងារ ៖ នៅពេលនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរគួរសម ដូចនេះទោះធ្វើអ្វីៗឃើញថាជួបបញ្ហាគាប់ប្រសើរ ហើយតែងសម្រេចជោគជ័យមកវិញផង។
ជំនួញ ៖ លោកអ្នកចេញទៅណាមកណាឆ្ងាយគប្បីមានការប្រយ័ត្នប្រយែងប្រាក់កាសបន្តិចព្រោះងាយបាត់បង់និងក្រុមអន្ធរពាលតាមលួចឆក់ប្លន់ណាស់ដែរ។
ស្នេហា ៖ ប្រុសស្រីត្រូវចេះទុកចិត្តគ្នាហើយមិនត្រូវយកភាពប្រចែប្រច័ណ្ឌដឹកច្រមុះឡើយបើពុំនោះទេនឹងបាត់បង់មនុស្សជាទីស្រឡាញ់ជាក់ជាពុំខាន។
ឆ្នាំកុរ
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះបើលោកអ្នកធ្វើអ្វីមួយតោងតែប្រយ័ត្នប្រយែងពីព្រោះថាងាយកើតនូវបញ្ហាចំពោះមុខផង។
ជំនួញ ៖ របររកស៊ីជួញដូរមានការប្រសើរជាងមុនហើយបើចង់ទំនាក់ទំនងទិញដូរអ្វីក៏តែងផ្តល់ផលល្អខ្លះៗមកវិញជានិច្ច។ការរស់នៅចូរប្រយ័ត្នជួបនូវបញ្ហាចម្រូងចម្រាស់ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។
ស្នេហា ៖ មានភាពស្រស់ស្រាយប្រពៃ៕ ប្រភព៖ Cen