សហពន្ធ័បាល់ទាត់ប្រចាំប្រទេសអង់គ្លេសបានសម្រេចរួចរាល់ហើយ ពីកាលបរិច្ឆេទហ្វឹកហាត់ និងក្បួនវិន័យត្រូវគោរពពេលហ្វឹកហាត់ បន្ទាប់ពីផ្អាកសកម្មភាពបាល់ទាត់២ខែកន្លងមកនេះ។
សហពន្ធ័បានសម្រេចយកថ្ងៃអង្គារទី ១៩ នេះជាថ្ងៃហ្វឹកហាត់លើកដំបូង។ ការសម្រេចនេះគឺធ្វើឡើងបន្ទាប់ពីការបោះឆ្នោតសំងាត់របស់ក្លឹបទាំងអស់នៃក្រមខណ្ឌ័Premier league នៅថ្ងៃចន្ទ័។
លិខិតផ្សព្វផ្សាយក៏បានបន្ថែមថា៖ ការគោរពនិងប្រកាន់ខ្ជាប់នូវវិន័យសុខភាពសាធារណះ ដោយការធ្វើគម្លាតសង្គម និងហាមប៉ះពាល់ផ្ទាល់គ្នា នឹងជំរុញអោយកីឡាករទាំងអស់ត្រឡប់មកហ្វឹកហាត់វិញ ដោយសុវត្ថិភាព ។
គួររម្លឹកផងដែរថា Premier league ត្រូវបានគេកំណត់ថានឹងចាប់ផ្តើមការប្រកួតរបស់ខ្លួនឡើងវិញនៅថ្ងៃទី12 មិថុនា ប៉ុន្តែបច្ចុប្បន្ននេះត្រូវគេរំពឹងថានឹងត្រូវពន្យារពេលយូរជាងនេះបន្តិច។