បារាំង និងអាល្លឺម៉ង់ កាលពីថ្ងៃ ទី១៨ ខែឧសភា បានព្រមព្រៀងគ្នាចំណាយប្រាក់៥០០ពាន់លានអឺរ៉ូ ដើម្បីស្តារសេដ្ឋកិច្ចអឺរ៉ុបឡើងវិញ ក្រោយរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារកូវីដ១៩។
បារាំង និងអាល្លឺម៉ង់ បានបង្ហាញពីសារសំខាន់របស់ខ្លួន ជាប្រទេសមហាអំណាច ក្នុងតំបន់អឺរ៉ុប។ ប្រធានាធិបតីបារាំង លោក ម៉ាក្រុង និងអធិកាបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានប្រកាសពីកញ្ចប់ជំនួយសេដ្ឋកិច្ចទ្រង់ទ្រាយធំ ក្រោយកិច្ចប្រជុំ តាមអនឡាញ រវាងមេដឹកនំាទាំងពីរ។
ប្រធានធនាគារអឺរ៉ុប លោកស្រី Christine Lagarde បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានថា សំណើរបស់បារាំង និងអាល្លឺម៉ង់ គឺមានយុទ្ធសាស្ត្រសេដ្ឋកិច្ចច្បាប់លាស់ គួរទទួលបានការស្វាគមន៍ពី
អឺរ៉ុប ប្រឈមនឹងបញ្ហាសេដ្ឋកិច្ចទ្រង់ទ្រាយធំ មិនធ្លាប់មាន ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ ។ ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ក៏បានទទួលស្គាល់ថា អឺរ៉ុបមិនអាចទប់ស្កាត់កូវីដ១៩ ក្នុងពេលដំបូង ទើបមានការឆ្លងរាលដាលខ្លាំង។ ដូច្នេះអឺរ៉ុបចាំបាច់ត្រូវតែសហការឲ្យបានជិតស្និទ្ធជាងនេះ នៅក្នុងវិស័យសុខាភិបាល ដើម្បីទប់ស្កាត់ជំងឺឆ្លងផ្សេងៗ នាពេលអនាគត។
បើតាមគម្រោងទឹកប្រាក់៥០០ពាន់លានអឺរ៉ូ នឹងត្រូវបែងចែកទៅឲ្យតំបន់ ដែលរងផលប៉ះពាល់ខ្លាំងជាងគេ ក្នុងចំណោមប្រទេសជាសមាជិកសហគមន៍អឺរ៉ុប ទាំង២៧ប្រទេស។
អធិកាបតីអាល្លឺម៉ង់ បានបញ្ជាក់ថា ទឹកប្រាក់ទាំងនោះ គឺជាការចាំបាច់សម្រាប់ប្រទេសក្នុងតំបន់ ដើម្បីឆ្លងឲ្យផុតពីដំណាក់ដ៏អាក្រក់នេះ។ ជាមួយគ្នានេះដែរ ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ក៏បានលើកឡើងផងដែរថា ប្រទេសដែលទទួលបានកញ្ចប់ជំនួយខាងលើនេះ មិនចាំបាច់សង់មកវិញឡើយ ហើយនេះក៏មិនមែនជាប្រាក់កម្ចីនោះដែរ តែនេះជាប្រាក់ជំនួយ៕ ប្រែសម្រួដោយ៖ MEO