លីគកំពូលអង់គ្លេស ឬ Premier League បានសម្រេចឲ្យកីឡាករទាំងអស់នៃក្លឹបទាំង២០ ហ្វឹកហាត់ជាក្រុមឡើងវិញ ដោយចាប់ផ្ដើមពីថៃ្ងសែ្អកតទៅ។
យ៉ាងណាក្ដី បើទោះបីជាអនុញ្ញាតឲ្យហ្វឹកហាត់មែន ប៉ុន្ដែការរក្សាគម្លាត និងសុវត្ថិភាពដើម្បីជៀសវាងប្រការផ្សេងៗ នៅតែបន្ដអនុវត្ដ។
សូមបញ្ជាក់ថា កាលពីប៉ុន្មានសប្ដាហ៍មុន វេបសាយអន្ដរជាតិធំៗបានចុះផ្សាយថា Premier League នឹងវិលត្រលប់មកវិញ នៅថៃ្ងទី១ ខែមិថុនា ខាងមុខនេះ ដោយការប្រកួតនឹងលេងដោយគ្មានអ្នកចូលមើល៕
ប្រភព៖ Dailymail