ការស៊ុតបាល់ពិន័យប៉េណាល់ទីរបស់ Robert Lewandowski ទល់នឹងក្រុម Union Berlin បានធើ្វឲ្យចំនួនគ្រាប់បាល់របស់គេកើនឡើងគិតត្រឹមពេលនេះចំនួន៤០គ្រាបហើយ ដែលនេះជាការស៊ុត ៤០គ្រាប់+ ក្នុង៥រដូវកាលរបស់គេ។
កីឡាកររបស់ក្រុមជម្រើសជាតិប៉ូឡូញនេះ បានស៊ុតឲ្យ Bayern Munich ក្រុមម្ចាស់ផ្ទះ Union Berlin នៅនាទីទី៤០ ក្រោយពីមិត្ដរួមក្រុម Thomas Mueller ស៊ុតប៉េណាល់ទីអត់ចូលនៅនាទីទី១៨ ខណ:នាទីទី៨១ ខែ្សការពារ Benjamin Pavard ស៊ុតគ្រាប់ទី២ ដែលជាគ្រាប់ចុងក្រោយនៃការប្រកួតនេះ៕