វិទ្យុជាតិកម្ពុជា៖ សេង សុផាន់ណា ថ្ងៃទី ១៨ខែឧសភា ឆ្នាំ២០២០៖
ប្រជាកសិករសាទរចំពោះគម្រោងការដាក់អោយដំណើរការឡើងវិញការនាំចេញអង្ករសររបស់កម្ពុជាទៅក្រៅប្រទេស ដែលជួយធ្វើឲ្យកសិករផលិតមានទីផ្សារមិនសល់ចោល។
ក្រុមប្រជាកសិករបានបង្ហាញអារម្មណ៍សប្បាយរីករាយ ចំពោះរាជរដ្ឋាភិបាលដែលបានសម្រចផ្តល់ការអនុញ្ញាតអោយក្រុមហ៊ុននាំចេញអង្ករ អាចធ្វើការនាំចេញអង្ករស ជាបណ្តើរៗឡើងវិញ ចាប់ពីថ្ងៃទី ២០ ខែឧសភាឆ្នាំ ២០២០ តទៅ ។ លោកអ៊ុ ហង់ ស៊ីថុន ជាកសិកររស់នៅឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបងបានប្រាប់វិទ្យុជាតិកម្ពុជាថា លោកអ៊ុ ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តបាត់ដំបង ភាគច្រើន គឺពឹងផ្អែកទៅលើរបរផលិតស្រូវអង្ករជាធំ ដើម្បីផ្គត់ផ្គងសេដ្ឋកិច្ចក្នុងក្រុមគ្រួសារ ហើយប្រសិនបើរាជរដ្ឋាភិបាល បើកអោយដំណើរការនាំស្រូវអង្ករឡើងវិញ និងស្វែងរកទីផ្សារនាំចេញស្រូវអង្ករអោយកសិករ ដូចនេះ ប្រជាពលរដ្ឋទាំងអស់មានចិត្តសប្បាយរីករាយខ្លាំងណាស់ ។ «សព្វថ្ងៃខ្ញុំជាកសិករ អញ្ជឹងកសិករខ្ញុំធ្វើដើម្បីយកស្រូវអង្ករនឹងឯង ដើម្បីប្តូរប្រាក់កាក ចញ្ចឹមជីវភាពក្នុងក្រុមគ្រួសារ និងតម្រូវការផ្សេងទៀតអញ្ចឹងប្រសិនជារាជរដ្ឋាភិបាលយើងទាំងមូលបាននាំស្រូវអង្ករ រកទីផ្សាអោយប្រជាពលរដ្ឋ ខ្ញុំប្រជាពលរដ្ឋ សប្បាយចិត្តពេញចិត្ត និងឯកភាព កោតសរសើរដល់រាជរដ្ឋាភិបាលនឹងអាចលោកនឹងចេះជួយគិតគូដល់ប្រជាពលរដ្ឋ»។ លោកបានសំណូមពរអោយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងធនធានទឹក មេត្តាជួយជីកស្តារស្ថាបនា ជួសជុល និង កែលម្អ ប្រព័ន្ធធារាសាស្រ្តស្រោចស្រពស្រូវ និងប្រព័ន្ធផ្លូវដឹកជញ្ជូនកសិផលដើម្បើអោយការបង្កបង្កើនផលដំណាំស្រូវរបស់ប្រជាកសិករ ទទួលបាននូវទន្និផលខ្ពស់ មានគុណភាព និងទាន់ពេលវេលទៅនឹងត្រូវការទីផ្សានាំចេញស្រូវអង្ករទៅក្រៅប្រទេស។ សូមបញ្ជាកថា កាលពីថ្ងៃ ១៣ ខែឧសភា នេះ រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតអោយអ្នកធ្វើធុរកិច្ចខាងវិស័យស្រូវអង្ករ អាចនាំចេញអង្ករសទៅលក់នៅបរទេសឡើងវិញ បន្ទាប់ពីកម្ពុជាមានភាពស្ងប់ស្ងាត់ការឆ្លងរីករាលដាលនៃវីរ៉ុស Covid ១៩ ហើយអង្ករកម្ពុជាកំពុងលក់ដាច់នៅអំឡុងនេះផងដែរ៕