Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រសួងសុខាភិបាល ច្រានចោលករណីបុរសជនជាតិវៀតណាមមានវិជ្ជមានវីរុសកូវីដ ១៩ ចេញពីកម្ពុជា

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ជូនព័ត៌មាន ស្តីពី ការច្រានចោលទាំងស្រុងករណីបុរសជនជាតិវៀតណាមមានវិជ្ជមានវីរុសកូវីដ ១៩ ចេញពីកម្ពុជា ដែលបានចុះផ្សាយដោយកាសែតព័ត៌មានរបស់វៀតណាមឈ្មោះ Vietnam News ចុះផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០។

ករណីខាងលើនេះ ក្រសួងសុខាភិបាល និងអាជ្ញាធរនៃខេត្តសៀមរាប បានរុករកស្រាវជ្រាវដោយយកចិត្តទុកដាក់ជាទីបំផុត និងជាបន្ទាន់តែមិនមានឈ្មោះជនជាតិវៀតណាមដូចការចុះផ្សាយនៅក្នុងកាសែតរបស់វៀតណាមនៅខេត្តសៀមរាបនោះទេ។

ម្យ៉ាងវិញទៀតតាមរយៈប្រព័ន្ធរាយការណ៍ឱ្យគ្នាទៅវិញទៅមក (EOC) នៃជំងឺឆ្លងថ្មីៗក្នុងបណ្តាប្រទេសអាស៊ាន ក្រុមការងាររបស់ក្រសួងសុខាភិបាល ក៏មិនទទួលបាននូវ​ព័ត៌មានផ្លូវការណាមួយ ស្តីអំពីករណីដូចការចុះផ្សាយនោះដែរ ដូច្នេះបុគ្គលជនជាតិវៀតណាមរូបនេះ គឺឆ្លងទៅលើទឹកដីវៀតណាមតែម្តង មិនមែននៅកម្ពុជាដូចការលើកឡើងនោះឡើយ។

អាស្រ័យហេតុនេះសូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន ហើយចូលរួមបន្តការពារខ្លួនកុំឱ្យមានការឆ្លងវីរុសនេះ ប្រសិនបើមានព័ត៌មាន ឬ មានបញ្ហាសុខភាព សូមទាក់ទងទៅលេខ ១១៥ ឬ ទៅស្វែងរកការពិនិត្យព្យាបាលពីក្រុមគ្រូពេទ្យនៅតាមបណ្តាមន្ទីរពេទ្យរដ្ឋដែលនៅជិតលោកអ្នក៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9227805