Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មាន៦២ប្រទេសគាំទ្រអូស្ត្រាលី និងអឺរ៉ុប ​បើកការស្រាវជ្រាវដោយឯករាជ្យពីកូវីដ១៩

អូស្ត្រាលី​ និងអឺរ៉ុប​ បានប្រកាសថា ទទួលបានការគាំទ្រពី​៦២ប្រទេស ដើម្បីឲ្យបើកការស្រាវជ្រាវពីប្រភពកូវីដ​១៩។ ប៉ុន្តែគេមិនបានបញ្ជាក់ថា មានប្រទេសណាខ្លះគាំទ្រនោះឡើយ។

បើតាមសារព័ត៌មាន​ News.com.au កាលពីថ្ងៃ ទី​១៧ ខែឧសភា​បានផ្សាយថា គម្រោងបើកការស្រាវជ្រាវ ដោយឯករាជ្យពីប្រភពកូវីដ​១៩របស់ប្រទេសអូស្ត្រាលី និងអឺរ៉ុប ទទួលបានការគាំទ្រ ពី​ប្រទេសចំនួន៦២ នៅជុំវិញពិភពលោក។

ព័ត៌មានខាងលើ បានផ្សាយ​ក្នុងពេលដែលប្រទេសជាសមាជិក ​WHO ចំនួន​១៩៤ប្រទេស និងចូលរួមកិច្ចប្រជុំ​លើកទី៧៣ នាថ្ងៃទី១៨ ខែឧសភានេះ​​ ហើយសំណើរបស់អូស្ត្រាលី និង អឺរ៉ុប នឹងត្រូវលើកមកពិភាក្សា នាពេលនេះផងដែរ​។

រដ្ឋមន្រ្តីក្រសួង​ការបរទេសអូស្ត្រាលី លោក​ស្រី Marise Payne បានប្រកាសថា​​ អូស្ត្រាលីសង្ឃឹមថា ខ្លួននឹងទទួលបានការគាំទ្រច្រើន ដើម្បីស្រាវជ្រាវពីហេតុការខាងលើឲ្យបានច្បាស់។

ចំណែក​អាមរិក ដែលជាប្រទេសចោទប្រកាន់ចិន ថាវីរុសកូវីដ១៩ លេចចេញពីមន្ទីរពិសោធន៍របស់ចិន  ពេលនេះមិនទាន់វិភាគអ្វីជុំវិញសំណើរបស់ប្រទេសអូស្ត្រាលីនៅឡើយដែរ​​៕ ប្រែសម្រួលដោយ៖MEO

from: https://tnaot.com/km/m/detail/article/9226823