ដោយសារកូវីដ១៩ ធ្វើឲ្យស្ថាប័នប្រកួតក្បាច់គុនចម្រុះ ONE Championship លុបចោលកម្មវិធីប្រកួតជាច្រើនរបស់ខ្លួន ដែលក្នុងនោះ ក៏មានកម្មវិធីប្រកួតដែលមានឈ្មោះកីឡាករកម្ពុជាផងដែរ។ ក្នុងអំឡុងពេលគ្មានការប្រកួតនេះ Sabay សូមរំលឹកឡើងវិញនូវការប្រកួត ដែល ONE Championship ចាត់ទុកថាជាការវាយឲ្យគូប្រកួតចុះចាញ់បានល្អបំផុត (Top 3 Finishes) របស់អ្នកប្រដាល់កម្ពុជា។ ការប្រកួតទាំង ៣ នោះ រួមមាន៖
៣. ថៃ រិទ្ធី យកឈ្នះអ្នកប្រដាល់លីបេរីយ៉ា Jerome Paye ក្នុងទឹកទី២ កាលពីខែកញ្ញា ឆ្នាំ២០១៧
២. ឯម សុវណ្ណារី យកឈ្នះកីឡាការិនីអ៊ុយក្រែន Iryna Kyselonva ក្នុងទឹកទី១ កាលពីខែធ្នូ ឆ្នាំ២០១៨
១. ចាន់ រតនា ឈ្នះកីឡាករឥណ្ឌូណេស៊ី Rudy Agustian ក្នុងទឹកទី២ កាលពីខែឧសភា ឆ្នាំ២០១៩