Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គ្មាន​អ្នក​គាំទ្រក្លឹប​បាល់ទាត់​នៅ K-League ​មួយ​ដាក់​តុក្កតា​សិចបំពេញ​ក្នុង​ទីលាន

ក្លឹប​​បាល់ទាត់​ក្នុង​លីគ​កំពូល​កូរ៉េ​ខាងត្បូង FC Seoul បាន​ធ្វើ​ការ​សុំទោស​សម្រាប់​ការ​បំពេញ​ក្នុង​កីឡដ្ឋាន​របស់​ពួក​គេ​នៃ​​ម៉ាន់នឺកាំង ដែល​គេ​ចាប់​បាន​ថា​ជា​​តុក្កតា​សិច។

បាល់ទាត់​បាន​ចាប់​ផ្ដើម​ត្រលប់​មក​វិញ​ខ្លះ​ៗ ព្រោះ​តែ​ការ​រាតត្បាត​វីរុស​កូរ៉ូណា ប៉ុន្តែ​សម្រាប់​អ្នកគាំទ្រ​​នៅ​តែ​មិន​ទាន់​អនុញ្ញាត​ឲ្យ​ចូល​ទស្សនា ដោយ​ជំនួស​វិញ​នូវ​រូប​ក្រដាស​មនុស្ស​។ គ្រប់​កីឡដ្ឋាន​ដែល​ចាប់​ផ្ដើម​លេង កន្លែង​អង្គុយ​គឺ​គ្មាន​មនុស្ស ភ្លេងត្រូវ​បាន​ចាក់​បន្លឺ​ពេល​ដែល​ទាត់​ចូល​គ្មាន​ការ​ស្រែក​ហ៊ោ​នោះ​ទេ។

ប៉ុន្តែ​នៅ​លីគ​ប្រទេស​កូរ៉េខាងត្បូង​បើ​ធ្វើ​ឲ្យ​មាប​ការ​ផ្អើល​ក្នុង​បណ្ដាញ​សង្គម។ វិបសាយ rt.cim បាន​ចុះ​ថា​ ក្រុម FC Seoul បាន​ដាក់​រូប​ម៉ាន់នឺកាំង​បំពេញ​ក្នុង​កីឡដ្ឋាន​របស់​ពួក​គេ​ក្នុង​ជំនួប​ជាមួយ​ក្រុម Gwangju FC។ ប៉ុន្តែ​អ្នក​ប្រើ​បណ្ដាញ​សង្គម​ចាប់​បាន​​រូប​ទាំង​នោះ​ជា​តុក្កតា​សិច។

អ្នក​គាំទ្រ​​ម្នាក់​បាន​​យល់​ឃើញ​ថា​រូប​ម៉ាន់នឺកាំង​ទាំង​នោះ​ជា​​តុក្កតា​សិច ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​មួយ តែ​គេ​ក៏​សង្ឃឹម​ថា​វា​មិនមែន​ជា​ការ​ពិត​ទៅ​ចុះ។ ការ​មន្ទិល​សង្ស័យ​​​នេះ​អាច​ជា​ការ​ពិត ព្រោះ​ក្រោយ​ផ្ទុះ​រឿង​នេះ​ភ្លាម​ក្រុម FC Seoul បាន​ចេញ​សារ​សុំ​ជា​សាធារណៈ។ គេ​ក៏​បាន​កំណត់​សម្គាល់​ឃើញ​មាន​តុក្កតា​​ខ្លះ​បាន​ផ្សព្វផ្សាយ​​ហាង​រក​ស៊ី​នៅ​ក្នុង​តំបន់​ទៀត​ផង៕​​​​​​​

from: https://tnaot.com/km/m/detail/article/9226766