Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អតីត​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​​ម្នាក់​ថា Barca មិន​គួរ​យក Neymar មក​វិញ​ទេ

អតីត​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល Giovane Elber បាន​​បង្ហាញ​ទស្សនៈ​ Barcelona មិនគួរ​យក Neymar មក​វិញ​ទេ ព្រោះកីឡាករ​រូប​នេះ​បានបង្ហាញអាកប្បកិរិយា​មិន​ល្អ និង​បោះសម្ដី​ គេ​ចង់​ក្លាយ​ជា​កីឡាករ​ល្អ​បំផុត​ម្នាក់នៅលើ​ពិភពលោក បន្ទាប់ចេញ​ពី​ទឹក​ដី Camp Nou ទៅកាន់ PSG។ “សម្រាប់​ខ្ញុំ Neymar បង្ហាញ​អាកប្បកិរិយា​មិន​ល្អ​ជាមួយ Barca ព្រោះ​ពេល​គាត់​ចង់​ចេញ​ពី​ក្លឹប គាត់​បាន​និយាយ​ថា គាត់ចង់​ក្លាយ​ជា​កីឡាករ​ល្អ​បំផុត​ម្នាក់​នៅ​លើ​ពិភព​លោក។ ប៉ុន្តែ​ព្រះ​ជា​ម្ចាស់​មិន​ជួយ​ទេ អ្នក​មិន​អាច​ក្លាយ​ជា​កីឡាករ​ ល្អ​បំផុត​លើ​ពិភព​លោក​បានឡើយ ពេល​លេង​ឱ្យ PSG”។

សម្ដីនេះ Elber បានឆ្លើយ​តប​នឹង​​​សំណួរ​ របស់​អ្នកសារព័ត៌មាន​វិទ្យុ Cadena SER ហើយក៏ជាការលើកឡើង បន្ទាប់​​ពីលេច​ឭ​​ព័ត៌មានអំពី ការវិលត្រឡប់របស់ខ្សែប្រយុទ្ធ​វ័យ​២៨​ឆ្នាំ ទៅកាន់​ក្លឹប​​​​តំបន់​កាតាឡាន់​វិញ កាល​​ពី​ពេល​ថ្មីៗ​​កន្លង​មក។ យ៉ាងណាអតីត​​ខ្សែ​ប្រយុទ្ធ Bayern Munich ឆ្នាំ​១៩៩៧-២០០៣ បាន​បន្ត​ថា រូប​គេ​គួរ​ទៅ​ក្លឹប​ណា​ដែល​​អាច​ឈ្នះពានរង្វាន់ Champions League ដូច​ជា Real Madrid ជាដើម ប៉ុន្តែ​ការ​វិល​មក​កាន់ក្លឹប​អ្នក​មាន​បុណ្យ​វិញ ​​មិន​អាច​ទៅ​រួច​ទេ។

​អតីត​កីឡាក Lyon ឆ្នាំ​២០០៣-២០០៥ បញ្ជាក់៖ “ខ្ញុំ​ជឿ​ថា PSG នឹង​​នៅ​តែ​មិន​ឈ្នះ Champions League ​នៅ​បី​ឬ​បួន​ឆ្នាំ​ខាង​មុខ​ទៀត”។ គួរ​បញ្ជាក់​ថា Neymar បាន​ចេញ​ពី​ក្លឹប Barca ទៅ PSG ឆ្នាំ​២០១៧ ក្នុង​តម្លៃ​ខ្លួន​បំបែក​កំណត់​ត្រា​ពិភព​លោក ២២២ លានអឺរ៉ូ​ស្មើ ២៤០​លាន​ដុល្លារ។ គេ​បាន​បង្ហាញ​ខ្លួន៥២​ប្រកួត រក​បាន​៤៧​គ្រាប់ ចាប់​តាំង​ពី​ផ្ទេរ​មក​ទឹកដី Parc des Princes និង​ជួយ​ឱ្យ​ក្រុម​យក្ស​បារាំង​នេះ​ឈ្នះ Ligue 1 បី​ដង​៕

from: https://tnaot.com/km/m/detail/article/9226750