Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Rooney ប្រាប់​រឿង​សម្ងាត់​ដែល Sir Alex លក់ Pique ទៅ​ Barca វិញ​កាល​ពី​ជាង ​១០​ឆ្នាំ​មុន

Sir Alex Ferguson បាន​សម្រេច​ចិត្ត​លក់ Gerard Pique ដោយ​សារ​គេ​លេង​មិន​ស៊ីចង្វាក់​នៅ​​ក្របខ័ណ្ឌ​ Premier League ជា​ពិសេស​បាន​សាង​កំហុស​ពេល​ជួប​ក្រុម Bolton។ នេះ​បើ​តាម​ការ​បញ្ចេញ​ពី Wayne Rooney។ ខ្សែ​ការពារ​សញ្ជាតិ​អេស្ប៉ាញ​​បាន​មក Manchester United ពី​យុវជន​របស់ Barcelona កាល​ពី​ឆ្នាំ​២០០៤ និង​មាន​វ័យ​ទើប​តែ​​២០​ប៉ុណ្ណោះ​ពេល​ប៉ះ Bolton កាល​ពី​ខែ​ វិច្ឆិកា ឆ្នាំ ២០០៧។ Pique បាន​សាង​កំហុស​​សម្រាប់​ការ​ប្រកួត​ដែល​មាន​គ្រាប់​បាល់​តែ​១​គ្រាប់​គត់​គឺ Bolton យក​ឈ្នះ United ​បន្ទាប់​ពី​គេ​បិទ Nicolas Anelka មិន​ជាប់​នាំ​ឲ្យ​មាន​គ្រាប់។

ពេល​បញ្ចប់​រដូវ​កាល Ferguson បាន​សម្រេច​ចិត្ត​លក់ Pique ទៅ​កាន់​ Barcelona វិញ​ក្នុង​តម្លៃ​៥​លាន​ផោន ក្រោយ​បង្ហាញ​ខ្លួន​បាន​២៥​ប្រកួត​ឲ្យ United។ ការ​ត្រលប់​ទៅ​កាន់​អេស្ប៉ាញ Pique បាន​ក្លាយ​ជា​ខ្សែ​ការពារ​សំខាន់​សម្រាប់ Barca ឈ្នះ​ពាន Champions League ៣​ដង ក្នុង​នោះ​ម្ដង​ឈ្នះ​លើ​បិសាច​ក្រហម។

និយាយ​ប្រាប់​សារព័ត៌មាន Rooney បង្ហើប​ថា ការ​ប្រកួត​ជាមួយ Bolton គឺ​ជា​ការ​បញ្ចប់​អាជីព​របស់ Pique នៅ United។ កាល​នោះ​គេ​នៅ​ក្មេង​ហើយ​ត្រូវ​​រិះគន់​ក្នុង​ការ​ប្រកួត​ទៀត​ពី​អ្នក​គាំទ្រ។ កត្តា​ដែល Sir Alex​ សម្រេច​លក់​ដោយ​សារ Pique លេង​មិន​សូវ​ស៊ី​ក្នុង​ Premier League៕ ​​​

from: https://tnaot.com/km/m/detail/article/9226738