Giorgio Chiellini បាននិយាយថាអ្នកចាត់ការ Sarri ពិតជាចូលចិត្តបារីខ្លាំងណាស់ ហើយបើមានអ្នកណាទៅនិយាយជាមួយគាត់រួច ត្រូវតែទៅងូចទឹកចេញទៅបាន។ អ្នកចាត់ការរបស់ក្រុម Juventus ត្រូវបានគេដឹងថាជក់បារី ១ថ្ងៃប្រមាណជា៦០ដើមឯណោះ ហើយសូម្បីតែអំឡុងពេលឈរបញ្ជាកូនក្រុមក៏ត្រូវបានគេចាប់បានថាលួចទៅជក់បារីផងដែរ។
កត្តាចូលចិត្តបារីខ្លាំងនេះហើយ ទើបបានជាខ្សែការពារ Giorgio Chiellini ដែលជាកូនក្រុមរបស់លោក និយាយថាបើចង់ទៅនិយាយជាមួយលោក Sarri នោះ ត្រូវតែទៅងូចទឹកចេញទើបបាត់ក្លឹបផ្សែងបារី។
ខ្សែការពារសញ្ជាតិអ៊ីតាលី បាននិយាយដូច្នេះថា៖ “គ្មានអ្នកណាអាចហាមគាត់មិនឱ្យជក់បារីបានទេ។ វាជាចំណង់ចំណូលចិត្តរបស់គាត់។ អ្នកអាចទៅនិយាយជាមួយគាត់បានក្នុងការិយាល័យរបស់គាត់ មុនពេលងូតទឹក នៅឯកសណ្ឋានកីឡាដដែល ព្រោះថាមិនអីចឹងទេអ្នកនឹងជាប់ក្លឹបផ្សែងបារីមិនខាន”៕