![](https://kh.tnaot.com/wp-content/uploads/2020/08/7f43849ad89f11eaba5b5185d252a44c.jpg)
គូស្នេហ៍ជាតារាថៃដូចគ្នាលោក Ken Phupoom និងកញ្ញា Esther Supreeleela បានបង្ហើបប្រាប់ត្រង់ៗដោយមិនលាក់លៀមថា ក្តីសុបិន្តទៅថ្ងៃមុខ ពួកគេចង់មានពិធីមង្គលការតូចមួយជាមួយគ្នា ពោរពេញដោយបរិយាកាសមួយដ៏កក់ក្ដៅ។
ថ្លែងបន្តទៀតនៅក្នុងកម្មវិធីមួយ ដោយមានពិធីករគឺលោក Woody Milintachinda នៅថ្ងៃទី១៦ ខែឧសភាថ្មីៗនេះ Esther និង Ken បានឲ្យដឹងទៀតថា ក្រៅពីនេះសម្រាប់ភ្ញៀវដែលចូលរួមពិធីវិញ គឺសុំត្រឹមតែគ្រួសារនិងមិត្តភក្តិជិតស្និទ្ធប៉ុណ្ណោះ។
លើសពីនេះ Esther ក៏បានឆ្លៀតព្រលយពាក្យបន្ថែមថា សម្រាប់សម្លៀកបំពាក់អាពាហ៍ពិពាហ៍ នាងចូលចិត្តបែបលក្ខណៈធម្មតាៗ។ ក៏ប៉ុន្តែនៅពេលនេះ ពួកគេមិនទាន់មានគម្រោងរៀបការនៅឡើយនោះទេ។ យ៉ាងណាទោះគម្រោងរៀបការមិនទាន់គិតបានជាក់លាក់ តែចម្លើយខ្លះៗខាងលើរបស់ Ken និង Esther បានធ្វើឲ្យហ្វេនជាច្រើននាំគ្នាសប្បាយរីករាយក្នុងចិត្តជាខ្លាំង ថែមទាំងបាននាំគ្នាជូនពរឲ្យតារាទាំងពីរឆាប់រកថ្ងៃពិសេសឃើញឆាប់ៗផងដែរ៕