ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពជា បានសម្រេចបញ្ចុះ តម្លៃប្រេងឥន្ធនៈចំនួន ៤សេនដុល្លារក្នុង១លីត្រ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ។
បើយោងតាមក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ឱ្យដឹងថា ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ឆ្នាំ២០២០ នឹងត្រូវលក់ ២.៦៦០រៀល/១លីត្រ សម្រាប់សាំងធម្មតា EA92 និង ២.៤៦០រៀល/១លីត្រ សម្រាប់ប្រេងម៉ាស៊ូត។ ហើយដើម្បីសម្រួលជីវភាពប្រជាជន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន ៤សេនក្នុងមួយលីត្រ។
ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្តន ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ នឹងចុះមក ២.៥០០រៀលក្នុងមួយលីត្រ សម្រាប់សាំងធម្មតា EA92 និងតម្លៃ ២.៣០០រៀលក្នុងមួយលីត្រ សម្រាប់ប្រេងម៉ាស៊ូត៕ ខណៈខាងក្រោមជាតារាងតម្លៃលក់រាយប្រេងឥន្ធនៈនៅទីផ្សារកម្ពុជា៖
ដោយ៖ តារា