Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ល្អទេ! សម្រាប់អ្នកចូលចិត្តទុកពុកមាត់ ពុកចង្កាវែង?

សុខភាព៖ ការទុកពុកមាត់ និងពុកចង្កាវែងខុសពីធម្មតា ជាចំណង់ចំណូលចិត្តរបស់បុរសៗ ទៅតាមការចង់បានរបស់ពួកគេ ប៉ុន្តែវាក៏បានផ្តល់នូវគុណសម្បត្តិ និងគុណវិបត្តិផងដែរ។

តាមការ​សិក្សា​មួយ​របស់​សកលវិទ្យាល័យ University of Queensland ក្នុង​ប្រទេស​អូស្ត្រាលី បាន​បង្ហាញ​ថា ពុកមាត់​អាច​ការពារ​ម្ចាស់​របស់​វា​ពី​កាំរស្មី UV ដែល​មាន​គ្រោះថ្នាក់ រហូត​ដល់​ទៅ ៩៥ ភាគរយ។ ពុកមាត់ នឹង​មិន​អាច​ការពារ​ពន្លឺ​ព្រះអាទិត្យ​បាន​ឡើយ ប៉ុន្តែ​វា​អាច​ទប់​ស្កាត់​កាំរស្មី UV បាន។ ចំណែកឯរោមមុខ ​អាច​ជួយ​ការពារ ប្រឆាំង​នឹង​ជំងឺ​មហារីក​ស្បែក និង​ផ្លាស់ប្ដូរ​មុខមាត់ (ទម្រង់​មុខ) របស់​អ្នក​ទៀត​ផង។

ទោះជាយ៉ាងណាក្តី ពុកចង្កា និងពុកមាត់ច្រើនពេក ក៏អាចបណ្តាលឱ្យឆ្លងជំងឺស្បែក និងបាក់តេរីទៅអ្នកដទៃ តាមរយៈការថើប ប៉ះពាល់ ឬសកម្មភាពនានានា ដែលធ្វើឱ្យមានភាពងាយស្រួលសម្រាប់បាក់តេរីរស់នៅ ព្រមទាំងវិវត្តខ្លួនរបស់ពួកវាកាន់តែលឿន។

ចំពោះការទុកពុកមាត់ ពុកចង្កាបុរសៗនេះ ត្រូវបានអ្នកជំនាញព្រមានថា វាជាជម្រកនៃរាប់ពាន់បាក់តេរី ដែលបង្កគ្រោះថ្នាក់។

ជាពិសេស សម្រាប់អ្នកដែលមានទម្លាប់ស្បូតពុកចង្កា គឺបាក់តេរីអាចផ្លាស់ទីងាយស្រួលតាមរយៈដៃទៅមាត់ និងមុខ ហើយអាហារមួយចំនួននៅជាប់នឹងពុកចង្ការនៅពេលបរិភោគ ដែលបណ្តាល​ឱ្យមានក្លិនមិនល្អផងដែរ។

តាមការពិសោធន៍ បានបង្ហាញថា បើទោះបីជាពុកចង្កានេះស្អាតក៏ដោយ ក៏ប៉ុន្តែបាក់តេរី ដែលនៅរស់រានមានជីវិត និងអាចឆ្លងទៅមនុស្សផ្សេងទៀត៕

from: https://tnaot.com/km/m/detail/article/9226569