Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រទេសថៃបានរកឃើញករណីអ្នកឆ្លងមេរោគកូវីដ-១៩ ចំនួន ៣ករណីបន្ថែមទៀត

ប្រទេសថៃបានរាយការណ៍ពីករណីឆ្លងមេរោគកូវីដ-១៩ចំនួន៣បន្ថែមទៀត នៅថ្ងៃចន្ទនេះ ដែលធ្វើឱ្យមានការឆ្លងសរុបរហូតទៅដល់ចំនួន ៣,០៣១ករណី និងចំនួនអ្នកស្លាប់មាន ៥៦នាក់ដដែល ។

អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ Covid-19 របស់រដ្ឋាភិបាលបាននិយាយនៅឯសន្និសីទខ្លីមួយថា ករណីថ្មីគឺបុរសម្នាក់ និងស្ត្រីម្នាក់នៅខេត្ត Nonthaburi និងស្ត្រីម្នាក់ទៀតនៅខេត្តភូកេតនៅភាគខាងត្បូងនៃប្រទេសថៃ ។

លោកវេជ្ជបណ្ឌិត Taweesilp បានលើកឡើងពីការព្រួយបារម្ភថា ប្រជាជនផ្សេងទៀតដែលបានចាកចេញពីខេត្តភូកេត រួចធ្វើដំណើរទៅទីតាំងផ្សេងទៀត អាចនឹងឆ្លងរាលដាលជំងឺនេះនៅកន្លែងផ្សេងទៀតនៅក្នុងប្រទេស។ លោកបាននិយាយថា មានការឆ្លងចំនួន ១២ករណី ដែលត្រូវបានរកឃើញនៅក្នុងខេត្តផ្សេងទៀត ហើយអ្នកទាំងនោះធ្លាប់បានទៅលេងខេត្តភូកេត ។

លោកបានមានប្រសាសន៍ថា “ប្រសិនបើខេត្តភូកេតនៅតែបន្តថែរក្សាស្ថានការណ៍ឲ្យបានល្អ ចំនួនអ្នកជំងឺនៅខេត្តភូកេតនឹងធ្លាក់ចុះ” ។

គួរបញ្ជាក់ដែរថា អ្នកជំងឺប្រមាណ ២,៨៥៧នាក់ នៅប្រទេសថៃ ត្រូវបានជាសះស្បើយ ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ Bangkok post

from: https://tnaot.com/km/m/detail/article/9226534