ក្មេងស្រីតូច Zia គឺជាកូនទី ១របស់តារាសម្ដែងស្រី ហ្វីលីពីន Marian Rivera និងលោក Dingdong Dantes ។ ព្រោះតែឪពុកម្ដាយជាតារាដែលមានកេរ្ត៍ឈ្មោះល្បីល្បាញ ក្មេងតូចរូបនេះទទួលបានចំណាប់អារម្មណ៍ជាខ្លាំងពីសំណាក់មនុស្សគ្រប់គ្នាតាំងពីពេលមិនទាន់កើតមកម្ល៉េះ។
ជាក់ស្ដែង តម្លៃខ្លួនថតផ្សព្វផ្សាយផលិតផលមួយរបស់ Zia គឺខ្ពស់មិនធម្មតានោះទេ រហូតវ៉ាដាច់ម្ដាយទៀតផង។ ជាមួយការចែករំលែកលើបណ្ដាញព័ត៌មានកាលពីពេលថ្មីៗនេះ តួរឿង«ជីវិតនាងម៉ារីម៉ា» បានបង្ហើបឲ្យដឹងថា៖ “ខ្ញុំអាចទម្លាយជាមួយអ្នកទាំងអស់គ្នាថា តម្លៃខ្លួនរបស់ Zia គឺខ្ពស់ខ្លាំងណាស់ ខ្ពស់ជាងរបស់ខ្ញុំទៅទៀត។ ហើយថវិការទាំងនេះគឺត្រូវបានដាក់សន្សំក្នុងគណនីធនាគាររបស់កូន នៅពេលនាងអាយុ ១៨ឆ្នាំ នាងនឹងទទួលបានប្រាក់ទាំងអស់នេះ”។
ការចែករំលែករបស់ស្រីស្អាតវ័យ ៣៥ឆ្នាំបានធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលជាខ្លាំងព្រោះតម្លៃខ្លួនរបស់ម៉ារីម៉ាគឺខ្ពស់ខ្លាំងណាស់ទៅហើយ ចុះបើកូនថ្លៃខ្ពស់ជាងទៀតនោះ គឺមិនដឹងថាឡើងដល់កម្រិតណានោះទេ។ Marian ក៏បានបន្ថែមថា តាមការពិត Zia ទទួលបានសំណើរថតស្ប៉តតាំងពីពេលទើបកើត តែនាងនិងប្ដីបានចាំដល់កូនមានអាយុ ៥ខែទើបចាប់ផ្ដើមឲ្យកូនថតពាណិជ្ជកម្មលើកទី១៕
ប្រភព៖ Zing