កិច្ចប្រជុំសភាជាលើកដំបូង ក្រោយពន្យារពេលពីរលើកកន្លងមក គឺនៅថ្ងៃទី៩ ខែមីនា និងនៅថ្ងៃទី១៦ ខែមេសា ដោយសារតែការឆ្លងរាលដាលកូវីដ១៩។ នៅថ្ងៃទី១៨ ខែឧសភានេះ ម៉ាឡេស៊ីបានសម្រេចប្រជុំសភា ជាលើកដំបូងរបស់ខ្លួន។
នៅព្រឹកថ្ងៃទី១៨ ខែឧសភា ម៉ាឡេស៊ីបានបើកកិច្ចប្រជុំលើកដំបូង ក្រោយពេលសម្ព័ន្ធមិត្តជាតិ PN ឡើងកាន់អំណាច ដឹកនាំប្រទេសម៉ាឡេស៊ីនោះមក។ កិច្ចប្រជុំសភាត្រូវបានផ្អាកពីរលើកមកហើយ ដោយសារតែការឆ្លងកូវីដ១៩។ នៅពេលនេះ ស្ថានភាពកូវីដ១៩ ក៏ល្អប្រសើរជាងមុន ទើបសភាសម្រេចប្រជុំ នៅថ្ងៃទី១៨ ខែឧសភានេះ។
នៅក្នុងកិច្ចប្រជុំសភា រដ្ឋាភិបាលមានគម្រោងស្នើ៤ចំណុច និងសេចក្តីព្រៀងច្បាប់២ ដើម្បីសភាពពិភាក្សា និងអនុម័ត ។ ប៉ុន្តែក្រោយពេលប្រធានរដ្ឋសភា លោក Mohamad Ariff Mohd Yusof យល់ព្រមសំណើរបស់អតីតនាយករដ្ឋមន្ត្រី លោក Mahathir Mohamad ស្តីពីការបោះឆ្នោតផ្តល់ទំនុកចិត្តជាមុនទៅលើនាយករដ្ឋមន្ត្រី Muhyiddin Yassin ។
កន្លងមក នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំគណបក្ស PH កាលពីថ្ងៃទី១៧ ខែឧសភា អតីតនាយករដ្ឋមន្ត្រី Mahathir បានប្រកាសប្រឆាំងរដ្ឋាភិបាលថ្មី ដឹកនាំដោយលោក Muhyiddin ។ ជាមួយគ្នានេះ លោក Mahathir និងមេដឹកនាំគណបក្ស Warisan លោក Shafie Apdal ប្រកាសថា ការដឹកនាំរដ្ឋាភិបាលរបស់លោក Muhyiddin គឺមិនស្របច្បាប់នោះឡើយ៕ ប្រែសម្រួលដោយ៖MEO