តារាចម្រៀងអ្នកនាង សួស វីហ្សា និងលោក ថមមី អ្នកទាំងពីរក្រោយពីរៀបការរួចហើយបានសាងសុភមង្គល រស់នៅជាប្តីប្រពន្ធ និងគ្នាប្រកបដោយសុភមង្គល។
ជាក់ស្តែងថ្មីៗនេះ សួស វីហ្សា និងស្វាមី បានបើកបង្ហាញដីឡូតិ៍ផ្ទាល់ខ្លួនជាច្រើនកន្លែង និងធំទូលាយ ដែលជាកម្មសិទ្ធរបស់អ្នកទាំងពីរ។ ក្រៅពីអាជីពជាតារាចម្រៀងប្តីប្រពន្ធមួយគូនេះបានក្លាយជាថៅកែលក់ដីឡូតិ៍យ៉ាងរំភើយ។
ជាមួយគ្នានោះដែរលោក ថមមី បានឲ្យដឹងថា ដីធ្លីស្រុកខ្មែរនៅតែឡើងថ្លៃអ្នកជំនាញពោលថាឆ្នាំ២០២០ ជាពេលដែលគ្រប់គ្នា គួរទិញដីទុក យើងខ្ញុំទាំងពីរនាក់មានដីឡូតិ៍ មានប្លង់កម្មសិទ្ធ(ប្លង់រឹង) ទំហំដី5គុណ20 ត្រឹមត្រូវច្បាស់លាស់ដែលមានទីតាំងល្អខ្លាំង ស្ថិតនៅក្នុងភូមិមានប្រជាជនរស់នៅច្រើនកុះករ ៕
អត្ថបទដោយ៖ លក្ខិណា