TWICE គឺជាក្រុមតារាចម្រៀងកូរ៉េនារីដែលមានសមាជិកចំនួន៩នាក់ ដែលសុទ្ធតែជាស្រីស្អាត។
ដោយឡែកថ្មីៗនេះ សមាជិករបស់ក្រុម TWICE ម្នាក់ដែលមានឈ្មោះថា Jihyo បានបង្ហាញកាយវិការបែបអារម្មណ៍រំភើបសប្បាយរីករាយ ជាមួយឈុតសម្លៀកបំពាក់ពណ៌ផ្កាឈូក ដែលមើលទៅហាក់បីដូចជាខ្លួនកំពុងនៅលើឋានសួគ៌។
គួរបញ្ជាក់ផងដែរថាសកម្មភាពដែលកញ្ញាបានបង្ហាញ គឺស្ថិតនៅក្នុងបទចម្រៀងថ្មី ដែលមានចំណងជើងថា “ More & More” ។
ទោះជាយ៉ាងណាក៏ដោយ Jihyo គឺជាសមាជិកទី ៥ ហើយបន្ទាប់ពី កញ្ញា Sana ដែលមានឱកាសចេញអាល់ប៊ុមទោលរបស់ខ្លួន។
អ្វីដែលរឹតតែពិសេសទៀតនោះបទចម្រៀងរបស់ Jihyo នឹងធ្វើការចេញជាផ្លូវការនៅថ្ងៃទី ០១ ខែ មិថុនា ខាងមុខនេះ វេលាម៉ោង ៦ ល្ងាច នៅក្នុងឆានែល KST ដោយមានចំណងជើងថា “More & More” ។
តោះចង់ដឹងថាបទចម្រៀងអាល់ប៊ុមទោលថ្មីរបស់ Jihyo ពិរោះ និងប្លែកភ្នែកកម្រិតណាសូមរង់ចាំតាមដានទាំងអស់គ្នា៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖allkpop