អ្នកជំងឺកូវីដ១៩ នៅទូទាំងពិភពលោកបានបាត់បង់ជីវិត កើនជាង ៣១២ ពាន់នាក់ ខណៈដែលឆ្លងកើនឡើងជាង ៤,៧ លាននាក់ ។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍ Arirang ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០។
ប្រភពបានបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ អាមេរិកមានអ្នកឆ្លងកូវីដថ្មី ជាង ២៥ ពាន់នាក់ និងជាង ១៥ ពាន់នាក់បានបាត់បង់ជីវិត ។ ប្រទេសនេះ បាត់បង់ជីវិតដោយសារវីរុសកូវីដ១៩ កើនឡើងសរុបជាង ៨៨ពាន់នាក់។
នៅប្រេស៊ីល អ្នកឆ្លងថ្មីជិតដល់១៥ពាន់នាក់ ខណៈនៅរុស្ស៊ីឆ្លងថ្មីជិត៩ពាន់នាក់ ។ នៅប៉េរូវិញ ឆ្លងថ្មីជាង៤ពាន់នាក់ ។ នៅឥណ្ឌា ក្នុងមួយថ្ងៃឆ្លងថ្មីជិត៥ពាន់នាក់ ច្រើនបំផុតចាប់តាំងវីរុសនេះរាតត្បាត ។
ប្រទេសទាំងនេះកើនឡើងពី៨០ពាន់នាក់ដល់៩០ពាន់នាក់ គ្រាន់តែអំឡុងពេល២ថ្ងៃប៉ុណ្ណោះ ។
ប្រេស៊ីលឆ្លងកើនជាងអេស្ប៉ាញ និងអ៊ីតាលី ។ ពេលនេះ ប្រេស៊ីលស្ថិតជាប្រទេសទី៤នៅលើពិភពលោករងគ្រោះដោយសារវីរុសនេះ ។
នៅអឺរ៉ុប និងអេស្ប៉ាញ បន្តកើនឡើងករណីឆ្លងថ្មីក្នុងមួយថ្ងៃៗ ធ្វើឲ្យមានការបន្ថែមបិទ ឬចាក់សោប្រទេស ស្ថិតក្នុងគ្រាអាសន្នរហូតដល់ចុងខែមិថុនា ។
នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បានថ្លែងថា ចុងខែមិថុនា ប្រទេសដែលធ្លាប់រងគ្រោះខ្លាំងបំផុតនៅលើពិភពលោកដោយសារតែវីរុសកូវីដ១៩មួយនេះ អាចនឹងវិលត្រឡប់មករកស្ថានការធម្មតាដូចដើមវិញហើយ ។
ប្រទេសខ្លះនៅក្នុងតំបន់អឺរ៉ុប បានចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិតសង្គមផងដែរ ។
កាលពីថ្ងៃចុងសប្តាហ៍កន្លង អាល្លឺម៉ង់ និង Luxembourg បានប្រកាសបើកទ្វារព្រំដែន បន្ទាប់ពីបានបិទរយៈពេលជាង២ខែ ។ មនុស្សម្នាអាចធ្វើដំណើរដោយសេរីគ្មានការត្រួតពិនិត្យ ឬពន្យល់ណែនាំអ្វីឡើយ ៕ ប្រែសម្រួលដោយ៖ thach yat