នាយករបស់ UEFA ចង់ឲ្យការប្រកួតសម្រាប់ពានរង្វាន់ Champions League និង Europa League បញ្ចប់ទៅបាននៅខែសីហាខាងមុខ។
ប្រធានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប លោក Aleksander Ceferin បាននិយាយថា រដូវក្ដៅខាងមុខ គឺជាពេលបិទបញ្ចប់នៃលីគធំៗអឺរ៉ុប។
រូបលោករំពឹងថា យ៉ាងហោចណាស់ក៏៨០% ដែរ ដែលលីគធំៗទាំងនោះអាចបញ្ចប់ទៅបាន ឬមួយក៏អាចនឹងលុបចោលតែម្ដង ដោយសារតែវីរុស Covid-19។
ការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Champions League នឹងក្លាយជាការប្រកួតចុងក្រោយ មុនរដូវកាល ២០១៩-២០២០ ត្រូវបញ្ចប់ជាស្ថាពរ។
លោក Ceferin បានប្រាប់ទូរទស្សន៍ beIN Sports យ៉ាងដូច្នេះថា៖ «ពួកយើងមានគំនិតមួយ ប៉ុន្ដែពួកយើងនៅចាំមើលសមាជិករបស់ UEFA ដើម្បីអនុម័តជុំគ្នា»។
«ខ្ញុំអាចនិយាយបានថា ពានរង្វាន់អឺរ៉ុបនឹងអាចបញ្ចប់ត្រឹមខែសីហា បើគ្រប់យ៉ាងទៅតាមផែនការ។ ខ្ញុំប្រាកថថា យើងនឹងអាចបញ្ចប់ការប្រកួតនៃពានរង្វាន់ Champions League និង Europa League»។
ប្រភព៖ Dailymail