អ្នកចាំទីដៃស្អិត ចាស់វស្សារបស់Bayern Munich បានបដិសេធពត៌មានដែលបានលេចឡើងថា គាត់បានបន្តកិច្ចសន្យាជាមួយក្លឹប Bayern Munich រួចហើយ។
កីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះនឹងអស់កុងត្រារបស់ខ្លួនជាមួយBayern ត្រឹមចុងរដូវកាលក្រោយ ហើយការចរចាបន្តកុងត្រាថ្មីនោះគឺនៅមានភាពមន្ទិល និងតានតឹងខ្លាំង។
អ្នកចាំទីវ័យ ៣៤ឆ្នាំនេះក៏បានបដិសេធផងដែរ នូវពត៌មានដែលចោទថាគាត់បានទាមទារក្លឹបនូវប្រាក់ 20លានអឺរ៉ូក្នុងមួយឆ្នាំ និងកិច្ចសន្យារយះពេលប្រាំឆ្នាំ ។ គាត់បង្ហាញពីភាពអស់សង្ឃឹមដែលពត៌មានមិនពិតតែងតែត្រូវបានបែកធ្លាយក្នុងសារពត៌មាន។