ផ្សិតប៉ក់ ឬផ្សិតផូងផាំងមានរស់ជាតិឆ្ងាញ់និងតំលៃថ្លៃប្រជាពលរដ្ឋអាចរកចំណូលបានចន្លោះពី១៥ទៅ៣៥ម៉ឺនរៀលក្នុង១ថ្ងៃ ពីការដើររកផ្សិតប្រភេទនេះពីក្នុងព្រៃនៅក្នុងស្រុកវាលវែងខេត្តពោធិ៍សាត់ ។
ផ្សិតប៉ក់ឬផ្សិតផូងផាំងនេះកើតចេញពី ផេះផង់ភ្លើងឆេះព្រៃកន្លងមកនារដូវប្រាំង លុះពេលបានស្រោចស្រពដោយតំណក់ទឹកភ្លៀងនារដូវវស្សា ផ្សិតប្រភេទនេះចាប់ផ្តើមដុះចេញពីក្នុងដី ដែលមានរាងដូចពងក្រួច។