បើតាមតួលេខរបស់អង្គការសហប្រជាជាតិ បានប្រកាសថា មានមនុស្សរាប់សិបនាក់បានរងការសម្លាប់ នៅតំបន់ភាគខាងជើង នៃសាធារណរដ្ឋកុងហ្គោ ក្នុងនោះមានភាគច្រើន ជាក្រុមជនជាតិ Hema ។
ប្រភពព័ត៌មានពីរដ្ឋាភិបាលកុងហ្គោ បានបញ្ជាក់កាលពីថ្ងៃ ទី១៧ ខែ ឧសភាថា មានមនុស្ស២៧នាក់ ស្លាប់ ក្នុងការវាយប្រហារដាច់ដោយឡែក ក្នុងតំបន់ភាគខាងជើងប្រទេសនេះ។ ជនរងគ្រោះមានគ្រប់វ័យ មានទាំងស្រ្តី និងកុមារផងដែរ ។
ការវាយប្រហារនេះបានកើតឡើង នៅក្នុងខេត្ត Ituri បង្កឡើងដោយក្រុមខ្មាន់កាំភ្លើង Codeco កាលពីព្រឹកថ្ងៃទី១៧ ខែឧសភា ។ ក្រុម Codeco គឺជាក្រុមដែលមានភាពល្បីល្បាញ ក្នុងចំណោមក្រុមប្រដាប់ អាវុធជាច្រើន នៅក្នុងប្រទេសនេះ។
សមាជិកក្រុម Codeco ភាគច្រើន ជាជនជាតិ Lendu ប្រកបរបរកសិកម្ម ហើយតែងតែប៉ះទង្គិចគ្នាជាមួយក្រុមចិញ្ចឹមសត្វ នៅតំបន់ Ituri ។ បើតាមតួលេខរបស់អង្គការសហប្រជាជាតិ មានមនុស្សរាប់សិបពាន់នាក់រងការសម្លាប់ នៅតំបន់ភាគខាងជើង នៃកុងហ្គោ ហើយភាគច្រើនជាជនជាតិ Hema ៕ ប្រែសម្រួលដោយ៖ MEO